ព័ត៌មាន

អត្តពលិកឆ្នើម ឈុន ប៊ុនថន ដណ្ដើមយកមេដាយមាសលើវិញ្ញាសាកីឡារត់ប្រណាំង ៨០០ម៉ែត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡារត់ប្រណាំងដល់កម្ពុជា
9
1613

(គំនូរនេះគូរឡើងដោយ និស្សិតវិចិត្រកម្ម ព្រហ្ម ពុធវិសាល នៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមអបអរសាទរ និងកោតសរសើរ ដល់អត្តពលិកឆ្នើម ឈុន ប៊ុនថន ចំពោះការខិតខំប្រឹងប្រែងដណ្តើមកិត្តិយសជូនជាតិ)

អត្តពលិកឆ្នើម ឈុន ប៊ុនថន ឈរលើគោលការណ៍តស៊ូគង់បានសម្រេច និងមិនបោះបង់ក្តីស្រមៃដរ៉ាបណាលោកនៅមានដង្ហើម បានធ្វើឱ្យប្រជាជាតិកម្ពុជាទាំងមូលមានមោទកភាពលើលោក តាមរយៈការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ហើយការដណ្តើមបានមេដាយមាសនេះ ពិតជាបានចារឈ្មោះលោកនៅក្នុងប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា អត្តពលិក ឈុន ប៊ុនថន រូបនេះជាម្ចាស់ជើងឯកលេខ ១ លើវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ និង ១៥០០ ម៉ែត្រ ផ្នែកបុរស ក្នុងការប្រកួតកីឡាជាតិលើកទី១ នៅកម្ពុជាកន្លងមក។

តាមរយៈការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់លោក ឈុន ប៊ុនថន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ បានបង្ហាញឱ្យក្មេងជំនាន់ក្រោយ និងពិភពលោកបានឃើញថា កម្ពុជាកំពុងតែមានការវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសគឺវិស័យកីឡា។ 

សេចក្តីប្រកាស