ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជាបញ្ជូនសិក្ខាកាមទៅបណ្តុះបណ្តាលនៅកសិដ្ឋានចិញ្ចឹមគោទឹកដោះនៅប្រទេសថៃ»
56
399

កាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម សូត្រ សំណាង ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ និងសិក្ខាកាមទាំង៧នាក់ទៅចូលរួម​វគ្គបណ្តុះបណ្តាលជំនាញនៅកសិដ្ឋានចិញ្ចឹមគោវ៉ាងណាំយិន នៅខេត្តស្រះកែវ ប្រទេសថៃ។ ក្រុមសិក្ខាកាម នឹងចូលរួមវគ្គបណ្តុះបណ្តាលជំនាញចំនួន ៤ជំនាញសំខាន់ៗ គឺ៖

  • ត្រួតពិនិត្យគុណភាពទឹកដោះគោ 
  • ត្រួតពិនិត្យម៉ាស៊ីនទឹកដោះគោ 
  • ការវេចខ្ចប់ទឹកដោះគោ និង
  • ជំនាញផ្នែកបសុព្យាបាលដោយផ្តោតសំខាន់ការថែទាំសុខភាព ការពារ និងព្យាបាលជំងឺគោទឹកដោះ។

សូមបញ្ជាក់ដែរថា ការបញ្ជូនសិក្ខាកាមទៅចូលរួមវគ្គបណ្តុះបណ្តាល​នៅកសិដ្ឋានចិញ្ចឹមគោទឹកដោះវ៉ាងណាំយីននេះដែរ គឺជាចំណែកមួយនៃគម្រោងការអភិវឌ្ឍន៍ និងចិញ្ចឹមគោ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នៅស្រុកឆែប ខេត្តព្រះវិហារ។ នៅពេលបញ្ចប់ការសិក្សាបំប៉នបន្ថែមពីប្រទេសថៃ សិក្ខាកាមទាំងអស់នឺងទទួលបានឱកាសការងារនៅក្នុងឧទ្យានឫស្សីត្រឹប។

RAC Media | ស្រី សីហា


សេចក្តីប្រកាស