ព័ត៌មាន

«សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

2018-11-26 15:50:44 ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 10:50 PM
អ្នកមើល 8756
post_detail

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេងៗ របស់វិទ្យាស្ថាន នៅក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃ ៤រោច ខែកត្តិក ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ឯកឧត្តមបានបញ្ជាក់ថា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បែងចែងជា៥ផ្នែក ជាសេនាធិការបច្ចេកទេសគឺ ផ្នែកវប្បធម៌វិទ្យា ផ្នែកបុរាណវត្ថុវិទ្យា ផ្នែកសិល្បៈទស្សនីយភាព ផ្នែកសិល្បៈនិងឥស្សរិយយស និងផ្នែកស្ថាបត្យកម្ម និងមានលេខាធិការដ្ឋានមួយជាសេនាធិការរដ្ឋបាល។

សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨ វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ បានទទួលគោលការណ៍​អនុវត្តគម្រោងស្រាវជ្រាវ ស្តីពី «សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែនឫស្សីត្រឹប» និងការសិក្សាអង្កេត«មរតកវប្បធម៌អរូបីដូចគ្នានៅខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ» ដោយប្រើធនធានមនុស្សរួមរបស់វិទ្យាស្ថាន ហើយបានចុះផ្សាយអត្ថបទ​វិទ្យាសាស្រ្តចំនួន២គឺ៖

១- ស្ថានីយឡស្លដែកនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានបង្ហាញពីវត្តមានមនុស្សរស់នៅតាំងពីយុគថ្មរំលីង ២០០០ឆ្នាំមុនគ្រិស្តសករាជ ដែលជាអត្ថបទស្រាវជ្រាវរបស់ផ្នែកបុរាណវត្ថុវិទ្យា។

២- រចនាសម្ព័ន្ធឡកុលាលភាជន៍ និងផលិតផលកុលាលភាជន៍សម័យមុនអង្គរ និងអង្គរ នៅស្ថានីយជើងឯក ដែលជាអត្ថបទស្រាវជ្រាវរបស់លោកបណ្ឌិត ផុន កសិកា និងវីដេអូខ្លី ពីលទ្ធផលស្រាវជ្រាវចំនួន១ ស្តីពី មរតកវប្បធម៌អរូបី៖ ល្បែងវាយខែលរបស់ជនជាតិកួយនៅខេត្តកំពង់ធំ និង ព័ត៌មានសកម្មភាពមួយចំនួន ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។

ក្រៅអំពីសមិទ្ធផលសំខាន់ទាំងឡាយ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចូលរួម កម្មវិធី បាឋកថា សិក្ខាសាលាថ្នាក់ជាតិ និងអន្តរជាតិដែលបានគាំទ្រដោយរាជបណ្ឌិត្យសភាកម្ពុជា និងបានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងស្ថានប័នពាក់ព័ន្ធនានាផងដែរ។

នៅក្នុង ឆ្នាំ២០១៨នេះដែរ មន្ត្រីរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន ៣(បី)រូបក៏បានទទួលការតែងតាំងតាមរយៈអនុក្រឹត្យ តាមការស្នើរបស់វិទ្យាស្ថាន ក្នុងនោះមាន៖

១. លោកបណ្ឌិត ផុន កសិកា ត្រូវតែងតាំងជាអនុប្រធានវិទ្យាស្ថាន, ២. លោក ប្រែង ពិសិដ្ឋ ត្រូវតែងតាំងជាលេខាធិការអចិន្ត្រៃយ៍, និង ៣. លោក ហឿង សុធារស់ ត្រូវតែងតាំងជាប្រធានផ្នែកបុរាណវិទ្យា ជំនួសលោកបណ្ឌិត ផុន កសិកាផងដែរ៕

RAC Media  | ស៊ាង រ៉ូហ្សាត



អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញ ថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនក្នុងតំបន់នៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...

2021-12-06 05:19:49   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:19 PM
Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM

សេចក្តីប្រកាស