កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
«វប្បធម៌ដឹងគុណ និងការបន្តនិរន្តរភាពនៃរាជបណ្ឌិត្យសភាកម្ពុជា» «វប្បធម៌ដឹងគុណ និងការបន្តនិរន្តរភាពនៃរាជបណ្ឌិត្យសភាកម្ពុជា»
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស.២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងសហការីបានអញ្ជើញទៅសួរសុ...

«សកម្មភាពលួចកាប់ឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅតែបន្តកើតមាន» «សកម្មភាពលួចកាប់ឈើនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅតែបន្តកើតមាន»
(ខេត្តព្រះវិហារ)៖ សកម្មភាពនៃការលួចកាប់ឈើនៅក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារនៅតែបន្តកើតមាន ដោយសារឈ្មួញខិលខូចមួយចំនួនបានប្រើដៃប្រជាជនដែលមានជីវភាពខ្វះខាត...

វៀតណាមបង្វែរការភ័យខ្លាចទៅជាឱកាសពង្រឹងវិស័យការទូត ដោយ៖ បណ្ឌិត ស៊ឺន សម វៀតណាមបង្វែរការភ័យខ្លាចទៅជាឱកាសពង្រឹងវិស័យការទូត ដោយ៖ បណ្ឌិត ស៊ឺន សម
ស្របពេលដែលពិភពលោកទាំងមូលកំពុងតែមានការប្រុងប្រយ័ត្ន និងភ័យខ្លាចចំពោះការឆ្លងវីរុសកូរ៉ូណានោះ ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានប្រើឱកាសនៃការភ័យខ្លាចរបស់ពិភពលោកនេះ ដើម្បីពង្រឹងទំនាក់ទំនងការទូតរបស់ខ...

ខណៈអាម៉េរិកនៅបន្តលេងល្បែងសាចទឹកដាក់គ្នា ចិនកំពុងតែចាប់យកការដឹកនាំពិភពលោក ដោយ៖ Vali Nasr ប្រែសម្រួលដោយ លោក ជា ធារីទ្ធ, វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ខណៈអាម៉េរិកនៅបន្តលេងល្បែងសាចទឹកដាក់គ្នា ចិនកំពុងតែចាប់យកការដឹកនាំពិភពលោក ដោយ៖ Vali Nasr ប្រែសម្រួលដោយ លោក ជា ធារីទ្ធ, វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ចេញផ្សាយថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២០វ៉ាស៊ីនតោនឌីស៊ី៖ ជំងឺរាតត្បាតកំពុងតែរាលដាលនៅពេសពេញពិភពលោក ហើយកំពុងតែបង្កគ្រោះថ្នាក់ដល់ជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ចំណែកលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Do...

តើការផ្ទុះឡើងនូវវីរុសកូរ៉ូណានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ី-ចិនយ៉ាងដូចម្តេច? ផលប៉ះពាល់ថ្មីៗនេះនឹងមិនផ្លាស់ប្តូរលក្ខណៈពិសេសនៃរចនាសម្ព័ន្ធទំនាក់ទំនងដែលកំពុងតែស្អិតល្មួតរវាងក្រុងម៉ូស្គូនិងក្រុងប៉េកាំងនោះទេ ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់ តើការផ្ទុះឡើងនូវវីរុសកូរ៉ូណានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ី-ចិនយ៉ាងដូចម្តេច? ផលប៉ះពាល់ថ្មីៗនេះនឹងមិនផ្លាស់ប្តូរលក្ខណៈពិសេសនៃរចនាសម្ព័ន្ធទំនាក់ទំនងដែលកំពុងតែស្អិតល្មួតរវាងក្រុងម៉ូស្គូនិងក្រុងប៉េកាំងនោះទេ ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់
អស់រយៈពេលជាងមួយខែហើយចាប់តាំងពីប្រទេសរុស្ស៊ីបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន និងបានហាមឃាត់ជនជាតិចិនមិនឱ្យចូលក្នុងប្រទេសរបស់ខ្លួន។ អ្វីៗកំពុងតែក្តៅគគុក នៅពេលដែលអាជ្ញាធររុស្ស៊ីរើសអើងពល រដ្ឋចិន ដែលមាន...

តើសញ្ញាបត្របណ្ឌិត និងភេទជាព្រះសង្ឃតំណាងឱ្យភាពត្រឹមត្រូវឬ? ដោយ៖ បណ្ឌិត សុឺន សម តើសញ្ញាបត្របណ្ឌិត និងភេទជាព្រះសង្ឃតំណាងឱ្យភាពត្រឹមត្រូវឬ? ដោយ៖ បណ្ឌិត សុឺន សម
ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសេរីភាពខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ហើយពលរដ្ឋកម្ពុជាភាគច្រើន ជាពិសេសពលរដ្ឋនៅតាមទីជនបទ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីកំសាន្ត និងដើម្បីទទួលបានព័ត៌ម...
