កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានភាសាជាតិ» «សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានភាសាជាតិ»
ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ (ថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩)បទបង្ហាញ៖ ឯកឧត្តមបណ្ឌិត ជួរ គារី ប្រធានវិទ្យា...

«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា» «សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»
ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ប្រធា...

«សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ» «សមិទ្ធផលសំខាន់ៗដែលសម្រេចបាន នៅក្នុងឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»
ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេ...

«ខួប១៩ ឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា...» «ខួប១៩ ឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា...»
រាជបណ្ឌិត្យសភាកម្ពុជា៖ អាចនិយាយបានថា វាមានរយៈពេលប្រហែល១៩ឆ្នាំហើយ ដោយគិតចាប់តាំងពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ន សំណាង ធ្លាប់ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ស្របពេល រាជបណ្ឌិត្យសភា...

«សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩» «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩»
ជារៀងរាល់ឆ្នាំ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ នៅឆ្នាំនេះ ជាឆ្នាំដែលត្រូវការកែទម្រង់ការងារច្រើនរបស់ស្ថាប័នស្រាវជ្រាវជាតិនេះ ហើយក៏ជា...

សិក្ខាសាលាផ្សាព្វផ្សាយ ស្តីពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» សិក្ខាសាលាផ្សាព្វផ្សាយ ស្តីពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥»
ថ្ងៃចន្ទ ១២កើតដល់១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ដល់២០ ខែវិច្ឆិកាឆ្នាំ២០១៨ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនងការទូត និង លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវ ទទួលបន្ទុកសិក្សា...
