កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
«ជំនួបស្វាគមន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយប្រធានសមាគមគ្រូគណិតវិទ្យាអាម៉េរិក...» «ជំនួបស្វាគមន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយប្រធានសមាគមគ្រូគណិតវិទ្យាអាម៉េរិក...»
ភ្នំពេញ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំស្វាគមន...

«រាជរដ្ឋាភិបាល នឹងបង្កើតគោលនយោបាយជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ បន្ទាប់ពីគោលនយោបាយជាតិអេកូទេសចរណ៍» «រាជរដ្ឋាភិបាល នឹងបង្កើតគោលនយោបាយជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ បន្ទាប់ពីគោលនយោបាយជាតិអេកូទេសចរណ៍»
(ភ្នំពេញ)៖ ដោយសម្លឹងឃើញនូវផលប្រយោជន៍ដ៏សំខាន់ នៃវិស័យអេកូទេសចរណ៍ វិស័យទេសចរណ៍សហគមន៍ និងយល់ច្បាស់ពីនិន្នាការរបស់ភ្ញៀវទេសចរពិភពលោក នាពេលបច្ចុប្បន្នផងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់យ៉ា...
«សម្ដេចតេជោប្រតិកម្មនឹងការដែលលោក សម រង្ស៊ី ថាសម្ដេចនឹងដោះលែងលោក កឹម សុខា» «សម្ដេចតេជោប្រតិកម្មនឹងការដែលលោក សម រង្ស៊ី ថាសម្ដេចនឹងដោះលែងលោក កឹម សុខា»
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាសម្ដេចនឹងដោះលែងលោក កឹម សុខា នៅក្នុងឱកាសនៃទិវានយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នា...
«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីដល់ក្រុមហ៊ុន៦ វិនិយោគនៅកម្ពុជាដែលមានទឹកប្រាក់វិនិយោគប្រមាណ១៧២,៩៨លានដុល្លារ» «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីដល់ក្រុមហ៊ុន៦ វិនិយោគនៅកម្ពុជាដែលមានទឹកប្រាក់វិនិយោគប្រមាណ១៧២,៩៨លានដុល្លារ»
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន៦។ តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា ក្រុមហ៊ុនចំនួន៦នោះរួមមាន៖១-“NORO MALL CO.,LTD...

«ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៦៨ ម៉ឺនដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា» «ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៦៨ ម៉ឺនដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា»
ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង៖ ៣ : ២០ នាទីរសៀលភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិក ដល់កម្ពុជ...
«សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន» «សិក្ខាសាលាពាណិជ្ជកម្មសេរីរវាងអាស៊ាន-ចិន និងការចុះអនុស្សរណយោគយល់ជាមួយសាកលវិទ្យាល័យយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន»
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈប្រតិភូ ទៅចូលរួមក្នុងសិក្ខាសាលាស្តីពី «ពាណិជ្ជកម្មសេរីរវាងអាស...
