កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ឯកឧត្ដមបណ្ឌិត យង់ ពៅ ស្នើឱ្យមានការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ដើម្បីថែរក្សាតម្លៃ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ ឯកឧត្ដមបណ្ឌិត យង់ ពៅ ស្នើឱ្យមានការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ដើម្បីថែរក្សាតម្លៃ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្...

អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវ ស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវ ស្នើឱ្យមានការជំរុញនិន្នាការលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល ដើម្បីថែរក្សានិងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញពីភាតរភាព និងភាពសុដុមរមនាជាមួយគ្នានៅក្នុងសង្គមខ្មែរផង
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ អ្នកជំនាញនិងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យស...
អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីទំនៀមទម្លាប់ និងនិន្នាការផ្លាស់ប្ដូរ ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក ប្រវត្តិសាស្ត្រ និងការវិវត្តនៃសង្គម អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីទំនៀមទម្លាប់ និងនិន្នាការផ្លាស់ប្ដូរ ពាក់ព័ន្ធនឹងការប្រើប្រាស់ទឹកនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក ប្រវត្តិសាស្ត្រ និងការវិវត្តនៃសង្គម
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជនជាតិខ្មែរគឺជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនត...
ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ការប្រោះព្រំទឹកជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ការប្រោះព្រំទឹកជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែរយូរមកហើយ តែការបាញ់ទឹកដោយកាំភ្លើងបាញ់ទឹក ឬគប់ទឹក មិនមែនជាវប្បធម៌ខែ្មរទេ
យោងតាមកិច្ចពិភាក្សាពីប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា ការប្រោះព្រំទឹក ជាទំនៀមទម្លាប់មានក្នុងសង្គមខ្មែ...
អ្នកជំនាញសិលាចារឹកនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីប្រវត្តិនៃការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងវប្បធម៌ខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក អ្នកជំនាញសិលាចារឹកនៃរាជបណ្ឌិត្យសភាកម្ពុជាបកស្រាយអំពីប្រវត្តិនៃការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងវប្បធម៌ខ្មែរ តាមរយៈការសិក្សាទៅលើសិលាចារឹក
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងពេលថ្មីៗនេះ មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមមហាជនខ្មែរ អំពីការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្ម...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញនាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹបផ្ដល់ជូនកុមារនៅមណ្ឌលកុមារកំព្រា បុរីទារក និងកុមារជាតិ ដោយផ្ទាល់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញនាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹបផ្ដល់ជូនកុមារនៅមណ្ឌលកុមារកំព្រា បុរីទារក និងកុមារជាតិ ដោយផ្ទាល់
(រាជធានីភ្នំពេញ) ថ្ងៃព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ចំនួន២០០លីត្រ ផ្ដល់ជូនដល់កុមារទាំង ១៧៧នាក់ នៅមណ...
