នាថ្ងៃពុធ ទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្រ្តីជំនាញអប់រំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោក លី សុជាតិ អ្នករៀបរៀបចងក្រងសៀវភៅ 24-Hour English Pronunciation 101 ។ ក្នុងជំនួបនេះ លោកលី សុជាតិ បានណែនាំបង្ហាញពីគោលបំណងនៃការរៀបរៀងសៀវភៅនេះ និងចំណុចសំខាន់ៗ ដែលជាចំណែកនៃការជួយសម្រួលដល់អ្នកសិក្សាភាសាអង់គ្លេស និងអាចបញ្ចេញសម្លេងឱ្យបានត្រឹមត្រូវដូចជនជាតិអាម៉េរិក។ លោកលី សុជាតិ ក៏បានជូនសៀវភៅ 24-Hour English Pronunciation 101 មួយចំនួនសម្រាប់ប្រើប្រាស់ជាឯកសារបង្រៀន និងរៀនក្នុងរាជបណ្ឌិត្យសភាកម្ពុជា។ ក្រោយជំនួប និងការបង្ហាញសៀវភៅ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញទីតាំងមួយចំនួននៃអគារខេមរវិទូ។
សូមបញ្ជាក់ថា លោកលី សុជាតិ គឺជាអនិកជនខ្មែរ ដែលបានទៅរស់នៅសហរដ្ឋអាម៉េរិកជាង ៤០ឆ្នាំមកហើយ។ លោកបានព្យាយាមសិក្សាពីការបញ្ចេញសម្លេងភាសាអង់គ្លេសតាមសំនៀងជនជាតិអាមេរិក និងរៀបរៀងចងក្រងសៀវភៅ 24-Hour English Pronunciation 101 នេះឡើង ជាជំនួយដល់អ្នកសិក្សាភាសាអង់គ្លេសទូទៅ។
អត្ថបទ : អ៊ុន សុភ័ក្ត្រ
 
                                                                             
                             
                            ![[English Below]
«ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopember»](https://panel.rac.gov.kh/royal-academy/blog/image/large/1534.jpg) 
                             
                            ![[ENGLISH BELOW]: «វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា»](https://panel.rac.gov.kh/royal-academy/blog/image/large/1531.jpg)