នាព្រឹកថ្ងៃពុធនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពិភាក្សាការងារជាមួយឯកឧត្ដម Wang Wentian និងបានឯកភាពគ្នាបញ្ហាសំខាន់ៗដូចខាងក្រោម៖
១- បន្តនិងបង្កើនកិច្ចសហប្រតិបត្តិការវាងរាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នសិក្សាស្រាវជ្រាវរបស់ប្រទេសចិន។
២- បន្តផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលភាសាចិននៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
៣- ស្ថានទូតចិន នឹងផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនបន្ថែមដល់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
៤- សិក្សាលទ្ធភាពនឹងដាក់ឱ្យដំណើរការមជ្ឈមណ្ឌល  China Ready Centre នៅរាជបណ្ឌិត្យសភាកម្ពុជា នាពេលខាងមុខ។
RAC Media
 
        
 
        
 
        
 
        
 
        
 
                                                                             
                             
                             
                            ![[ English below ]
ខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ យុវជនជាស្ពានភ្ជាប់ចំណងមិត្តភាព](https://panel.rac.gov.kh/royal-academy/blog/image/large/1765.jpg) 
                            