នៅក្នុងជំនួបដ៏មានសារៈសំខាន់នាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល ឯកឧត្ដមបណ្ឌិតសភាចារ្យ និងឯកឧត្ដមឯកអគ្គរាជទូតម៉ាឡេស៊ី បានឯកភាពគ្នាសិក្សាលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ទៅលើ៖
១. ការសិក្សានិងស្រាវជ្រាវ ស្តីពីបញ្ហាប្រឈមរបស់ពលករកម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី
២. ការសិក្សាស្រាវជ្រាវអំពីវិស័យទេសចរណ៍
៣. ការផ្ដោតទៅលើវិស័យអាទិភាពដែលមានទិសដៅរួមគ្នាមួយចំនួនទៀត។
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
![«ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ [...] អាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន»](https://panel.rac.gov.kh/royal-academy/blog/image/large/631.jpg) 
                             
                             
                             
                            