(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញជាវាគ្មិនក្នុងកម្មវិធី Gamifying Rainwater: ការចូលរួមរបស់យុវជនសម្រាប់សកម្មភាពអាកាសធាតុ។
ក្នុងកម្មវិធីនេះ នឹងមានការបង្ហាញពីរបៀបដែលការអប់រំទឹកភ្លៀង ជំរុញទឹកចិត្តយុវជនឱ្យធ្វើសកម្មភាពដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ វាគ្មិននឹងចែករំលែករឿងរ៉ាវនិងឧទាហរណ៍នៃគំនិតផ្ដួចផ្ដើមគម្រោងសាលារៀនទឹកភ្លៀង (Rain School Initiative) ពីសាលារៀនក្នុងប្រទេសដែលរងឥទ្ធិពលរបបខ្យល់មូសុងដូចជា តំបន់ទន្លេមេគង្គ អាហ្វ្រិក និងកូរ៉េ។ នេះបង្ហាញពីរបៀបដែលទឹកភ្លៀងអាចជាដំណោះស្រាយអាកាសធាតុដ៏រីករាយ និងមានប្រសិទ្ធភាព៕
RAC Media | លឹម សុវណ្ណរិទ្ធ
 
                             
                            ![[ English below ]
ខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ យុវជនជាស្ពានភ្ជាប់ចំណងមិត្តភាព](https://panel.rac.gov.kh/royal-academy/blog/image/large/1765.jpg) 
                             
                            ![[English below]
ខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពូនជុំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត](https://panel.rac.gov.kh/royal-academy/blog/image/large/1763.jpg)