(ក្រុងគុនមីង)៖ នៅថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ច និងជួបពិភាក្សាការជាមួយ ថ្នាក់ដឹកនាំបណ្ឌិត្យសភាកសិកម្មយូណាន ដែលស្ថិតនៅក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចនិងជំនួបពិភាក្សានាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីដំណើរការនៃបណ្ឌិត្យសភាកសិកម្មយូណាន និងដើម្បីសិក្សាលទ្ធភាពធ្វើកិច្ចសហប្រតិបត្តការរួមគ្នានាពេលខាងមុខផងដែរ។
គួរបញ្ជាក់ផងដែរថា បណ្ឌិត្យសភាកសិកម្មយូណាន គឺជាស្ថាប័នស្រាវជ្រាវលើវិស័យកសិកម្មឈានមុខគេមួយនៅសាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងនោះមានផ្ដោតលើការសិក្សាស្រាវជ្រាវ ការអភិរក្សពូជ និងបង្កាត់ពូជរុក្ខជាតិ ដំណាំហូបផ្លែ ស្រូវ បន្លែ និងផ្កាជាដើម៕
RAC Media | លឹម សុវណ្ណរិទ្ធ
 
                             
                            ![[ English below ]
ខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ យុវជនជាស្ពានភ្ជាប់ចំណងមិត្តភាព](https://panel.rac.gov.kh/royal-academy/blog/image/large/1765.jpg) 
                             
                            ![[English below]
ខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពូនជុំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត](https://panel.rac.gov.kh/royal-academy/blog/image/large/1763.jpg)