(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ១០ កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម Vanlalvawna Bawitlung, ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅបន្ទប់ទន្លេមេគង្គ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើ៖
១- ជំរុញការផ្លាស់ប្ដូរអ្នកសិក្សាស្រាវជ្រាវ ការផ្ដល់អាហារូបករណ៍បណ្ដុះបណ្ដាលនិស្សិត និងកសាងសមត្ថភាពមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា
២- សិក្សាលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការ និងផ្ដល់បច្ចេកទេសចិញ្ចឹមក្របី ដើម្បីយកទឹកដោះ
៣- ធ្វើការសិក្សាស្រាវជ្រាវរួមគ្នានៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Meida | លឹម សុវណ្ណរិទ្ធ