កាលពីទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម សូត្រ សំណាង ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ និងសិក្ខាកាមទាំង៧នាក់ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញនៅកសិដ្ឋានចិញ្ចឹមគោវ៉ាងណាំយិន នៅខេត្តស្រះកែវ ប្រទេសថៃ។ ក្រុមសិក្ខាកាម នឹងចូលរួមវគ្គបណ្តុះបណ្តាលជំនាញចំនួន ៤ជំនាញសំខាន់ៗ គឺ៖
- ត្រួតពិនិត្យគុណភាពទឹកដោះគោ
- ត្រួតពិនិត្យម៉ាស៊ីនទឹកដោះគោ
- ការវេចខ្ចប់ទឹកដោះគោ និង
- ជំនាញផ្នែកបសុព្យាបាលដោយផ្តោតសំខាន់ការថែទាំសុខភាព ការពារ និងព្យាបាលជំងឺគោទឹកដោះ។
សូមបញ្ជាក់ដែរថា ការបញ្ជូនសិក្ខាកាមទៅចូលរួមវគ្គបណ្តុះបណ្តាលនៅកសិដ្ឋានចិញ្ចឹមគោទឹកដោះវ៉ាងណាំយីននេះដែរ គឺជាចំណែកមួយនៃគម្រោងការអភិវឌ្ឍន៍ និងចិញ្ចឹមគោ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នៅស្រុកឆែប ខេត្តព្រះវិហារ។ នៅពេលបញ្ចប់ការសិក្សាបំប៉នបន្ថែមពីប្រទេសថៃ សិក្ខាកាមទាំងអស់នឺងទទួលបានឱកាសការងារនៅក្នុងឧទ្យានឫស្សីត្រឹប។ 
RAC Media | ស្រី សីហា







 
                                                                             
                             
                            ![[English Below]
«ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopember»](https://panel.rac.gov.kh/royal-academy/blog/image/large/1534.jpg) 
                             
                            ![[ENGLISH BELOW]: «វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា»](https://panel.rac.gov.kh/royal-academy/blog/image/large/1531.jpg)