អត្ថបទនេះ នឹងបង្ហាញអំពីការកំណត់គំរូ និងការព្យាករណ៍ពេលតាងឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យដែលយកមកប្រើប្រាស់គឺ ចាប់ពីត្រីមាសទី១ ឆ្នាំ២០០៤ រហូត ដល់ត្រីមាសទី៤ ឆ្នាំ២០១៤ ដោយបានស្រង់ចេញមកពីរបាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍។ វិធីដែល សម ស្រប ចំនួន បីត្រូវបានលើកយកមកធ្វើការសិក្សាប្រៀបធៀប គឺវិធីបំបែកសាមញ្ញតាមវិធីគុណ (classical multiplicative decomposition) វិធីរ៉ឺក្រេសស្យុងនៃរដូវបែបវិធីគុណ (multiplicative seasonal regression) និងវិធីហុលធ៍-វីនធ័រ (Holt-winter Method)។ លទ្ធផលប្រៀបធៀបដែលផ្អែកលើរង្វាស់នៃភាពបន្ស៊ី ដែលមានឈ្មោះថា មធ្យមតម្លៃដាច់ខាតនៃភាគរយល្អៀង (Mean absolute percentage error, MAPE) បានបង្ហាញថា គំរូដែលបង្កើត តាមវិធីរ៉ឺក្រេសស្យុងនៃរដូវបែបវិធីគុណ (Multiplicative Seasonal Regression) ជាគំរូដែលប្រសើរជាងគេ ហើយ ត្រូវជ្រើសរើសយកមកប្រើប្រាស់ក្នុងការព្យាករណ៍ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ មក ទៀត គឺឆ្នាំ២០១៥ និង ឆ្នាំ២០១៦។
ទាញយកឯកសារស្រាវជ្រាវលំអិត ពីគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា ខាងក្រោម៖ http://rac.apppeppers.com/royal-academy/research/attachments/original/64.pdf?1550804687









 
                                                                             
                             
                             
                            ![[English Below]
«ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopember»](https://panel.rac.gov.kh/royal-academy/blog/image/large/1534.jpg) 
                            