ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម មួន ចេអ៊ីន នឹងមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនាខាងមុខនេះ។ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម កេត សោផាន់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមាន ប្រសាសន៍ថា មេដឹកនាំនៃប្រទេសទាំងពីរនឹងធ្វើជាសាក្សីនៅក្នុងការចុះកិច្ចព្រម ព្រៀងចំនួន ពីរ និងអនុស្សរណៈចំនួនប្រាំដែលគ្រោងនឹងចុះហត្ថលេខានាពេលខាងមុខនេះ។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងប្រាំនោះរួមមាន៖ 
- កិច្ចព្រមព្រៀងឥណទានជួយដល់វិស័យសុខាភិបាល និងកិច្ចព្រម ព្រៀងឥណទានកែលម្អផ្លូវជនបទ។
-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានការទូតកម្ពុជា។
- អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា។
- អនុស្សរណៈស្តីពីវិស័យថាមពល។
- អនុស្សរណៈ ស្តីពីការសម្រួលការវិនិយោគ។ 
- អនុស្សរណៈស្តីពីការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើឧបករណ៍ និងសម្ភារសំណង់។
RAC Media | ផាញ់ សារឿន
 
                                                                            ![[English below]
ខួបអនុស្សាវរីយ៍លើក៤៥ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តពូនជុំ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងគ្រប់កម្រិត](https://panel.rac.gov.kh/royal-academy/blog/image/large/1763.jpg) 
                             
                             
                             
                            