(រាជបណ្ឌិត្យសភាកម្ពុជា)៖  បន្ទាប់ពីថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយផ្លូវមួយ និងអបអរខួប១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ លីវ ស៊ាវតុង សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវរវាងស្ថាប័នសិក្សាស្រាវជ្រាវទាំងពីរ។
ជំនួបពិភាក្សាការងារនេះ មានគោលបំណងគឺ៖
១. ពិភាក្សាលើការរៀបចំកម្មវិធីបណ្តុះបណ្តាលចំណេះដឹងទូទៅភាសាចិន
២. ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា
៣. ការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍
៤. និងការស្រាវជ្រាវរួមគ្នាលើបញ្ហាផ្សេង៕
RAC Media
 
        
 
        
 
        
 
        
 
        
 
        
 
        
 
        
 
                                                                             
                             
                             
                            ![[ English below ]
ខួបអនុស្សាវរីយ៍លើក៤៥ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ យុវជនជាស្ពានភ្ជាប់ចំណងមិត្តភាព](https://panel.rac.gov.kh/royal-academy/blog/image/large/1765.jpg) 
                            