ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨
តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឱ្យដឹងថា ប្រព័ន្ធសម្ពាធទាបបន្តអូសកាត់លើព្រះរាជាណាចក្រកម្ពុជាដែលបង្កឱ្យអាកាសធាតុនៅទូទាំងប្រទេសមានស្ថានភាពដូចខាងក្រោម៖
- ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
- ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
នៅក្នុងសេចក្ដីជូនដំណឹងដដែលរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០១៨នេះក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសនៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាបដែលអាចនឹងមានភ្លៀងធ្លាក់ច្រើនរហូតដល់បង្កជាជំនន់ទឹកភ្លៀងផងដែរ។
ប្រភព៖ ការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម
RAC Media | លឹម សុវណ្ណរិទ្ធ
 
                             
                            ![[English Below]
«ជំនួបរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យឥណ្ឌូនេស៊ី Institut Teknologi Sepuluh Nopember»](https://panel.rac.gov.kh/royal-academy/blog/image/large/1534.jpg) 
                             
                            ![[ENGLISH BELOW]: «វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា»](https://panel.rac.gov.kh/royal-academy/blog/image/large/1531.jpg)