កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យមន្ត្រីក្រសួងការបរទេសអាម៉េរិកចូលជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា» --> «ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យមន្ត្រីក្រសួងការបរទេសអាម៉េរិកចូលជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអនុញ្ញាតឱ្យមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និ...

«ឯកឧត្តមបណ្ឌិត យង់ ពៅ និងឯកឧត្តមបណ្ឌិត គិន ភា អញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពី ការអភិវឌ្ឍក្នុងប្រទេសចិនរយៈពេល៧០ឆ្នាំ និងការកសាងសហគមន៍អនាគតរួមសម្រាប់មនុស្សជាតិ នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន» --> «ឯកឧត្តមបណ្ឌិត យង់ ពៅ និងឯកឧត្តមបណ្ឌិត គិន ភា អញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពី ការអភិវឌ្ឍក្នុងប្រទេសចិនរយៈពេល៧០ឆ្នាំ និងការកសាងសហគមន៍អនាគតរួមសម្រាប់មនុស្សជាតិ នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន»
(ទីក្រុងសៀងហៃ)៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្ត្រសកល នៃសាធារណរដ្ឋប្រជាមានិតចិន (National Institute for Global Strategy) ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងឯក...

សិក្ខាសាលាស្តីពី «លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម» --> សិក្ខាសាលាស្តីពី «លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសា...

«សមិទ្ធិផលនៃកិច្ចសហការណ៍ចូលរួមរបស់មន្រ្តីនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកំណាយស្រាវជ្រាវបុរាណវត្ថុវិទ្យាផូស៊ីលឈើ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នៅក្នុងខេត្តរតនគីរី» --> «សមិទ្ធិផលនៃកិច្ចសហការណ៍ចូលរួមរបស់មន្រ្តីនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកំណាយស្រាវជ្រាវបុរាណវត្ថុវិទ្យាផូស៊ីលឈើ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន នៅក្នុងខេត្តរតនគីរី»
តាមរយៈការសិក្សាភូមិវិទ្យា យើងតែងតែដឹងថាកម្ពុជាជាអតីតបាតសមុទ្រ ប៉ុន្តែសម្រាប់ជាភស្តុតាងសម្រាប់បញ្ជាក់នូវសម្មតិកម្មដែលអាចអោយមានភាពជឿជាក់ច្បាស់លាស់នោះហាក់នៅមានចំនួនតិចតួចនៅឡើយ ជាពិសេសគឺពត៌មានអំពីផូស៊ីលនា...

«ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប កំពុងមានវត្តមានក្នុងឱកាសនៃពិធីបុណ្យអុំទូកនាខេត្តកំពង់ស្ពឺ...» --> «ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប កំពុងមានវត្តមានក្នុងឱកាសនៃពិធីបុណ្យអុំទូកនាខេត្តកំពង់ស្ពឺ...»
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងារផ្សព្វផ្សាយទឹកដោះគោតេជោសែនឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរដល់ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងឱកាសពិ...

«ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ចង់ឃើញប្រជាជនកម្ពុជាមានទម្លាប់រស់នៅដូចប្រជាជនជប៉ុនដែរ» --> «ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ចង់ឃើញប្រជាជនកម្ពុជាមានទម្លាប់រស់នៅដូចប្រជាជនជប៉ុនដែរ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលនេះ ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក Mori...
