កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត
អត្ថបទទាក់ទង
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការីនៃបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៖ មេរៀននិងបទពិសោធរបស់សាធារណរដ្ឋកូរ៉េ» នៅសាធារណរដ្ឋកូរ៉េ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងសហការីនៃបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៖ មេរៀននិងបទពិសោធរបស់សាធារណរដ្ឋកូរ៉េ» នៅសាធារណរដ្ឋកូរ៉េ
ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៖ មេរៀននិងបទពិសោធរបស់សាធារណរដ្ឋកូរ៉េ&ra...
បណ្ឌិត យង់ ពៅ៖ មានតែយើងរឹងមាំទេ ទើបគេមិនហ៊ានប្រមាថ បណ្ឌិត យង់ ពៅ៖ មានតែយើងរឹងមាំទេ ទើបគេមិនហ៊ានប្រមាថ
មេរៀនដែលយើងត្រូវហ៊ានទទួលស្គាល់ និងចងចាំទុក អំពីការប្រមាថពីជនបរទេសក្បែរខាងនៅកម្ពុជានោះគឺ នៅពេលដែលយើងខ្សោយ នោះយើងច្បាស់ជាត្រូវរងនូវការប្រមាថ។ ដើម្បីចៀសផុតពីការប្រមាថ...
តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលអាចនឹងត្រូវចុះហត្ថលេខាពេលខាងមុខ មានអត្ថន័យយ៉ាងណាចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ? តើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលអាចនឹងត្រូវចុះហត្ថលេខាពេលខាងមុខ មានអត្ថន័យយ៉ាងណាចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ?
យោងតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុល...
បណ្ឌិត យង់ ពៅ៖ គេមិនត្រូវរុញបញ្ហាករណីឆបោកតាមអនឡាញរុញបញ្ហាឱ្យទៅជាការតានតឹងភូមិសាស្ត្រនយោបាយនោះទេ បណ្ឌិត យង់ ពៅ៖ គេមិនត្រូវរុញបញ្ហាករណីឆបោកតាមអនឡាញរុញបញ្ហាឱ្យទៅជាការតានតឹងភូមិសាស្ត្រនយោបាយនោះទេ
ករណីឆបោកអនឡាញ គឺជាសំណុំដែលត្រូវចាត់វិធានការបន្ទាន់ និងឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការថែរក្សាសន្តិសុខនិងសណ្ដាប់ធ្...
ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភាដល់ខែកញ្ញា និងកិច្ចប្រជុំបូកសរុបការងារខែកញ្ញា ឆ្នាំ២០២៥ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភាដល់ខែកញ្ញា និងកិច្ចប្រជុំបូកសរុបការងារខែកញ្ញា ឆ្នាំ២០២៥ នៃរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំបូក...
បណ្ឌិត យង់ ពៅ៖ ការចាក់សម្លេងរំខានតាមព្រំដែនជាល្បិចដែលថៃចង់បំបាក់ភាពអត់ធ្មត់របស់កម្ពុជា ក្រៅពីចៀសវាងការប្រតិកម្មតប កម្ពុជាត្រូវតែត្រៀមលក្ខណៈការពារទុកជាមុន និងពង្រឹងយន្តការការទូតបន្ថែមទៀត បណ្ឌិត យង់ ពៅ៖ ការចាក់សម្លេងរំខានតាមព្រំដែនជាល្បិចដែលថៃចង់បំបាក់ភាពអត់ធ្មត់របស់កម្ពុជា ក្រៅពីចៀសវាងការប្រតិកម្មតប កម្ពុជាត្រូវតែត្រៀមលក្ខណៈការពារទុកជាមុន និងពង្រឹងយន្តការការទូតបន្ថែមទៀត
យោងតាមព័ត៌មានពីប្រទេសថៃ បានឱ្យដឹងថា លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានចេញមុខសាទរនិងផ្ដល់តម្លៃទៅដល់លោក ឃុន ចាន់ផលឡាំង ដែលជាបុគ្គលធ្លាប់រៀបចំចាត់ចែងក្បួនរថយន្តដឹកលាមកដែលមានដោត...