ព័ត៌មាន
បណ្ឌិត យង់ ពៅ៖ មានតែកម្ពុជាខ្លាំងដោយខ្លួនឯងទេ ទើបអាចបញ្ឈប់មហិច្ឆតាឈ្លានពានរបស់ថៃបាន
ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាស្ដីពី «ម៉ូដែលនៅក្នុងអក្ខរវិធីសំណងសូរសព្ទនៃពាក្យកម្ចីក្នុងភាសាខ្មែរបច្ចុប្បន្ន»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០ នាទីព្រឹក ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី៖ «ម៉ូដែលនៅក្នុងអក្ខរវិធីសំណងសូរសព្ទនៃពាក្យកម្ចីក្នុងភាសាខ្មែរបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...
រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយសាកលវិទ្យាល័យជីវជាំង រៀបចំវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០២៥៖ កិច្ចសន្ទនាដើម្បីអភិវឌ្ឍន៍ ការផ្លាស់ប្ដូរដើម្បីបំពេញឱ្យគ្នា»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០ នាទីព្រឹក រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយសាកលវិទ្យាល័យជីវជាំង រៀបចំវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ២០២៥៖ កិច្ចសន្ទនាដើម្បីអភិវឌ្ឍន៍ ការផ្លាស់ប្ដូរដើម្បីបំពេញឱ្យគ្នា» ដែលត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌ...
រាជបណ្ឌិត្យសភាកម្ពុជានិងគ្រឹះស្ថានបោះពុម្ពផ្សព្វផ្សាយនិងចែកចាយស៊ីនហួរស៊ីឈួន បានរួមគ្នារៀបចំពិធីផ្សព្វផ្សាយសៀវភៅរឿងព្រេងនិទានចិនជាភាសាខ្មែរ និងពិភាក្សាគ្នាបន្តបកប្រែសៀវភៅរឿងនិទាននិងរឿងអក្សរសិល្ប៍កម្ពុជា-ចិន នៅឆ្នាំ២០២៦
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជានិងគ្រឹះស្ថានបោះពុម្ពផ្សព្វផ្សាយនិងចែកចាយស៊ីនហួរស៊ីឈួន រួមគ្នារៀបចំពិធីផ្សព្វផ្សាយសៀវភៅរឿងព្រេងនិទានចិនជាភាសាខ្មែរ និងពិភាក្សាគ្នាបន្តការបកប្រែសៀវភៅរឿងនិទាននិងរឿងអក្សរសិល្ប៍កម្ពុជា-ចិន នៅឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិ...
ហេតុអ្វីថៃបន្តសម្រុកធ្វើសង្គ្រាមឈ្លានពានកាន់តែខ្លាំង ទោះមានអន្តរាគមន៍តាមទូរសព្ទពីលោក ដូណាល់ត្រាំ?
នៅក្រោយកិច្ចសន្ទនាតាមទូរសព្ទជាមួយនឹងមេដឹកនាំកម្ពុជានិងថៃ លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានថ្លែងអះអាងថា មេដឹកនាំប្រទេសទាំងពីរបានយល់ព្រមបញ្ឈប់សង្គ្រាមនៅតាមព្រំដែន និងវិលមកអនុវត្តសេចក្ដីប្រកាសរួម ស្ដីពីសន្តិភាពរវាងប្រទេសទាំងពីរដែលជំរុញផ្ដួចផ្ដើមដោយប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះ។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីស្ដីទីថៃ បានចេញមុខច្រានចោលកា...
រាជបណ្ឌិត្យសភាកម្ពុជាប្រគល់វិញ្ញាបនបត្រជូនសិស្សសិក្សាវគ្គខ្លីភាសារុស្ស៊ីកម្រិតដំបូង
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រវគ្គខ្លីភាសារុស្ស៊ីកម្រិតដំបូង ជូនដល់សិស្សដែលបានបញ្ចប់ការសិក្សា ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ការបណ្ដុះបណ្ដាលវគ្គខ្លីភាសារុស្ស៊ីកម្រិតដំបូងនេះ មានសិក្ខាកាមចុះឈ្មោះស...
លើកនេះមិនត្រឹមជាសង្គ្រាមការពារទឹកដី តែជាសង្គ្រាមប្រឆាំងទង្វើប្រល័យជាតិសាសន៍និងប្រឆាំងឧក្រិដ្ឋកម្មសង្គ្រាមបង្កដោយកងទ័ពថៃ
ដោយ៖ លឹម សុវណ្ណរិទ្ធ គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ ថ្វីដ្បិតតែនៅក្នុងសង្គ្រាម៥ថ្ងៃកាលពីខែកក្កដាកន្លងទៅ មហាអំណាច និងសហគមន៍អន្តរជាតិ បានមើលឃើញអំពីទង្វើឈ្លានពាននិងវាយប្រហារយ៉ាងអមនុស្សធម៌ ការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការឈ្លានពានទាំងកម្រោលនិងដោយខុសច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃក្ដី ក៏ប៉ុន្តែ សហគម...
ភាពយង់ឃ្នង និងទង្វើខុសច្បាប់អន្តរជាតិរបស់ថៃដែលឈ្លានពានកម្ពុជា
ដោយ៖ លោក ផាញ់ សារឿន ប្រវត្តិសាស្រ្តថៃ ទើបតែកកើតជារដ្ឋពេញលេញនៅសតវត្សរ៍ទី១៣ នៃគ្រិស្ដសករាជ ដែលទឹកដីនេះបានមកពីការឈ្លានពានដណ្ដើមយកពីកម្ពុជា ដែលសរុបមកជាង៣០ខេត្ត ហើយភាពលោភលន់នេះថៃនៅតែបន្តចង់បានជាហូរហែបន្ថែមទៀតនូវអ្វីៗគ្រប់យ៉ាងរបស់កម្ពុជា។ តាមប្រវត្តិជម្លោះជាយូរ ថៃប្រកាសថាប្រាសាទព្រះវិហារជារបស់ខ្លួន ប៉ុន្តែហេតុអ្វីថៃបាញ់បំផ្លាញប្រាសាទព្រះវិហារ? បច្ចុប្បន្ននេះ ថៃប្រកាសថាប្រាសាទតាក្របីជារបស់ខ្លួន ប៉ុន្តែ...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំបាឋកថា ស្ដីពី «ឱកាសសិក្សានៅវិទ្យាស្ថានពូសស្គីនសហព័ន្ធរុស្ស៊ី»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១៣ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជារៀបចំបាឋកថា ស្ដីពី «ឱកាសសិក្សានៅវិទ្យាស្ថានពូសស្គីនសហព័ន្ធរុស្ស៊ី» ដែលឧទ្ទេសនាមដោយលោក វ្លា ឌីមៀរ មីសយូកេវិច (Vladimir Misyukevich) និងលោកស្រី ហ្គុលណាស់ ម៉ាដាណូវ៉ា (Gulnaz Mardanova) និងមានអញ្ជើញថ្លែងមតិស្វាគមន៍ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច...
រាជបណ្ឌិត្យសភាកម្ពុជាបើកបវេនកាលឆ្នាំសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៥-២០២៦
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កម្មវិធីតម្រង់ទិសកម្មវិធីសិក្សាដល់និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងជំនាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរ...