កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
បណ្ឌិត យង់ ពៅ៖ ការវិលមកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវការផ្លាស់ប្ដូរដ៏ធំជាថ្មីទៀតចំពោះសណ្ដាប់ធ្នាប់ និងភូមិសាស្ត្រនយោបាយពិភពលោក --> បណ្ឌិត យង់ ពៅ៖ ការវិលមកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវការផ្លាស់ប្ដូរដ៏ធំជាថ្មីទៀតចំពោះសណ្ដាប់ធ្នាប់ និងភូមិសាស្ត្រនយោបាយពិភពលោក
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបេក្ខជនលេចធ្លោមកពីគណបក្សធំៗទាំងពីរគឺ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគណប...
ឯកឧត្តមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Hangzhou Mogong Technology Co., Ltd.) --> ឯកឧត្តមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Hangzhou Mogong Technology Co., Ltd.)
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Ha...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូសាកលវិទ្យាល័យYunnan Minzu នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yin Shitang --> ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូសាកលវិទ្យាល័យYunnan Minzu នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yin Shitang
នៅរសៀលអង្គារ ៥ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូសាកលវិទ្យាល័យYun...
ការបើកការដ្ឋានកសាងផ្លូវក្រវាត់ព្រំដែន៖ រដ្ឋាភិបាលបានប្រែក្លាយការចូលរួមក្នុងន័យមនសិកាជាតិរបស់ពលរដ្ឋ ទៅជាសមិទ្ធផលជាក់ស្ដែងពិតប្រាកដ --> ការបើកការដ្ឋានកសាងផ្លូវក្រវាត់ព្រំដែន៖ រដ្ឋាភិបាលបានប្រែក្លាយការចូលរួមក្នុងន័យមនសិកាជាតិរបស់ពលរដ្ឋ ទៅជាសមិទ្ធផលជាក់ស្ដែងពិតប្រាកដ
ដោយ៖ បណ្ឌិត យង់ ពៅ ក្រោយរាជរដ្ឋាភិបាល បានបិទបញ្ចប់ការទទួលថវិកានៅក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ បានក...
រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងគម្រោង» ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ --> រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងគម្រោង» ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៤ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះអនុស្សារណៈន...
តើគួរចាត់វិធានការយ៉ាងណា ឆ្លើយតបនឹងការផ្សព្វផ្សាយអវិជ្ជមានអំពីប្រទេសកម្ពុជា? --> តើគួរចាត់វិធានការយ៉ាងណា ឆ្លើយតបនឹងការផ្សព្វផ្សាយអវិជ្ជមានអំពីប្រទេសកម្ពុជា?
ដោយ៖ លឹម សុវណ្ណរិទ្ធ ថ្មីៗកន្លងទៅនេះ មានការផ្សព្វផ្សាយក្នុងន័យអវិជ្ជមានជាច្រើនប្រឆាំងនឹងប្រទេសកម្ពុជា រាប់ចាប់តាំងពីរការផលិតជាខ្សែភាពយន្ត មាតិកាជាវីដេអូ មាតិកាព័ត៌មាន និងសារព្រមានផ្សេងៗទៀត ដែលបានចង្...