កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ទស្សនទាន ជុំវិញការវិវត្តស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ --> ទស្សនទាន ជុំវិញការវិវត្តស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ
ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងរវាង២០ឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយនៅក្នុងព្រះរាជាណាចក្រថៃ ដែលជាប្រទេសជិតខាងកម្ពុជា មានការរំជើបរំជួល ផ្លាស់ប្ដូរ ក៏ដូចជារដ្ឋប្រហារជាដើម ជាច្រើនករណី។ ថ្មីៗនេះ មានការសម្...

ទង្វើជ្រុលនិយមក្នុងសង្គមនយោបាយកម្ពុជា តម្រូវឱ្យសមត្ថកិច្ចមានវិធីសាស្ត្រល្អៗដោះស្រាយ ដើម្បីធានាស្ថិរភាពសង្គម --> ទង្វើជ្រុលនិយមក្នុងសង្គមនយោបាយកម្ពុជា តម្រូវឱ្យសមត្ថកិច្ចមានវិធីសាស្ត្រល្អៗដោះស្រាយ ដើម្បីធានាស្ថិរភាពសង្គម
ដោយ៖ បណ្ឌិត យង់ ពៅ នៅក្នុងសង្គមជាតិនីមួយៗ តែងតែមានក្រុមមនុស្សដែលមាននិន្នាការផ្សេងៗពីគ្នា ដែលក្នុងនោះ ដែលគេអាចបែងចែកបានទៅជា៣ប្រភេទគឺក្រុមឆ្វេងនិយម ក្រុមស្ដាំនិយម និងក្រុមកណ្ដាលនិយម ដែលក្រុមទាំង៣នេះ...

ការរំសាយបាតុកម្មប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការបរាជ័យក្រុមអ្នកប្រឆាំងសារជាថ្មី ដែលតែងប្រើរបៀបវារៈនយោបាយដុតរោលជាតិកម្ពុជា --> ការរំសាយបាតុកម្មប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការបរាជ័យក្រុមអ្នកប្រឆាំងសារជាថ្មី ដែលតែងប្រើរបៀបវារៈនយោបាយដុតរោលជាតិកម្ពុជា
ដោយ៖ បណ្ឌិត យង់ ពៅ គម្រោងធ្វើបាតុកម្មរបស់ក្រុមនយោបាយមួយ ដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ឱ្យដកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី១៨ ខ...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន ភាសាបរទេស នៃក្រសួងអប់រំសាធារណចិន --> ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន ភាសាបរទេស នៃក្រសួងអប់រំសាធារណចិន
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជួបជាមួយអនុប្រធានមជ្ឈមណ្ឌលផ្...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យគរុកោសល្យប៉េកាំង ( Beijing Normal University) នៃសាធារណរដ្ឋប្រជាមានិតចិន --> ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យគរុកោសល្យប៉េកាំង ( Beijing Normal University) នៃសាធារណរដ្ឋប្រជាមានិតចិន
នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបំពេញទស្សនកិច្ចទៅកាន់កាន់សាកលវិទ្យាល័យគរុកោសល្...

កម្ពុជាជាផ្ទះ និងជាមាតុភូមិដែលយើងជាជនជាតិខ្មែរគ្រប់រូប ត្រូវជ្រោមជ្រែងនិងការពារ --> កម្ពុជាជាផ្ទះ និងជាមាតុភូមិដែលយើងជាជនជាតិខ្មែរគ្រប់រូប ត្រូវជ្រោមជ្រែងនិងការពារ
ដោយ៖ លឹម សុវណ្ណរិទ្ធ ក្នុងរយៈពេលប្រមាណ១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយទៅជាប្រធានបទក្ដៅសម្រាប់ការជជែកវែកញែកជាបន្តបន្ទាប់ នៅក្នុងចំណោមស្រទាប់មហាជន ដោយក...
