កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចូលរួមអបអរសាទរក្នុងពិធីបើកវេទិកា ស្តីពី «វេទិកាកូរ៉េសកល២០២៣ Global Korea Forum 2023 (KGF)» --> ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ចូលរួមអបអរសាទរក្នុងពិធីបើកវេទិកា ស្តីពី «វេទិកាកូរ៉េសកល២០២៣ Global Korea Forum 2023 (KGF)»
នៅព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រតិភូ បន្តចូលរួមក្នុងវេទិកាសកលកូរ៉េ២០២៣ ដែលប្រព្រឹត្តធ្វើឡើងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ វេ...

ទស្សនៈមូលដ្ឋាននៃប្រជាសាស្រ្ត Basic Concept of Demography ដោយ៖ លោក ហៃ សុគន្ធាមន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម --> ទស្សនៈមូលដ្ឋាននៃប្រជាសាស្រ្ត Basic Concept of Demography ដោយ៖ លោក ហៃ សុគន្ធាមន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
បើនិយាយអំពីប្រជាសាស្រ្ត គឺគេនឹកឃើញភ្លាមអំពីប្រជាជន។ ជាការពិត ប្រជាសាស្រ្ត គឺជាការសិក្សាអំពីប្រជាជន ហើយពិសេសអំពីភាពបង្កើតកូន រៀបការ ការស្លាប់ និងបំលាស់លំនៅ និងទំនាក់ទំនងនៃការសិក្សាបែបវិទ្យាសាស្រ្តអំពីទ...

៧០ឆ្នាំក្រោយការទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមបារាំង និងក្តីរំពឹងរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ --> ៧០ឆ្នាំក្រោយការទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមបារាំង និងក្តីរំពឹងរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
ដោយ លោក អ៊ុច លាង៖ អ្នកសិក្សាស្រាវជ្រាវ នៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាខួប៧០ឆ្នាំ ដែ...

ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាជាមួយប្រតិភូក្រុមសារព័ត៌មានចិន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក --> ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាជាមួយប្រតិភូក្រុមសារព័ត៌មានចិន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក...

រាជបណ្ឌិត្យសភាកម្ពុជា និង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បង្កើនចំណងសហប្រតិបត្តិការបន្ថែម ក្រោយជំនួបពិភាក្សាការងារនាព្រឹកមិញនេះ! --> រាជបណ្ឌិត្យសភាកម្ពុជា និង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បង្កើនចំណងសហប្រតិបត្តិការបន្ថែម ក្រោយជំនួបពិភាក្សាការងារនាព្រឹកមិញនេះ!
នាវេលាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបពិភាក្សាការង...

មេរៀននៃថ្ងៃបុណ្យឯករាជ្យសម្រាប់អ្នកនយោបាយនៅកម្ពុជា --> មេរៀននៃថ្ងៃបុណ្យឯករាជ្យសម្រាប់អ្នកនយោបាយនៅកម្ពុជា
នៅពេលដែលយើងចាប់ផ្តើមការសន្ទនាអំពីថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសកម្ពុជា យើងតែងតែលើកយកព្រះនាមព្រះបាទសម្តេចនរោត្តមសីហនុ ដែលជាអតីតព្រះមហាក្សត្រ ដែលបានធ្វើគ្រប់បែបយ៉ាងក្នុងអំណាចរបស់ព្រះអង្គដើម្បីទទួលបានឯករាជ្យ...
