ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាស្តីពី «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ៖ មេរៀននិងបទពិសោធរបស់សាធារណរដ្ឋកូរ៉េ» នៅសាលា KDI School of Public Policy and Management ស្ថិតក្នុងក្រុង សេជុង នៃសាធារណរដ្ឋកូរ៉េ។
សិក្ខាសាលានេះ ជាផ្នែកមួយនៃកម្មវីធីបណ្តុះបណ្តាលការកសាងសមត្ថភាព២០២៥ ដល់គណៈប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ដែលជាកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជានិង KDI School ក្រោមការសម្របសម្រួលពី ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC)៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ