Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទាំងអស់នៅលើពិភពលោក ដ្បិតពឹងអាស្រ័យលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យបានឱ្យនិយមន័យការស្រាវជ្រាវ គឺជាការស្រាវជ្រាវរុករកបញ្ហាអ្វីមួយឱ្យបានច្បាស់លាស់បែបវិទ្យាសាស្រ្ត។
«តើយើងត្រូវសិក្សាស្រាវជ្រាវអំពីអ្វី? តើយើងត្រូវប្រើវិធីសាស្រ្តស្រាវជ្រាវឱ្យមានលក្ខណៈជាប្រព័ន្ធ វិទ្យាសាស្ត្រយ៉ាងដូចម្តេច»? នេះជាចំណោទបញ្ហាស្រាវជ្រាវដែលឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នាសាលមរតកសិល្បៈខ្មែរ ជាន់ទី៤ អគារឥន្រ្ទទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម បានមានប្រសាសន៍ថា ការស្រាវជ្រាវត្រូវតែមានប្រយោជន៍ ហ្មត់ចត់ ស្វាហាប់ ម៉ឹងម៉ាត់ និងមានលក្ខណៈបត់បែន ហើយអ្នកស្រាវជ្រាវត្រូវចេះសរសេរបកស្រាយទិន្នន័យស្រាវជ្រាវរបស់ខ្លួនឱ្យមានលក្ខណៈវិទ្យាសាស្ត្រឱ្យអ្នកដទៃអាចទទួលយកទៅប្រើប្រាស់បាន។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ថែមថា ប្រទេសជឿនលឿនលើពិភពលោកទាំងបានបញ្ជ្រាបវិធីសាស្រ្តស្រាវជ្រាវរបស់គេទៅក្នុងកម្មវិធីសិក្សាចាប់តាំងពីកម្រិតបឋមសិក្សាមកម៉្លេះ ដោយសារការស្រាវជ្រាវនេះជួយហ្វឹកហាត់ធនធានមនុស្សឱ្យចេះត្រិះរិះពិចារណាក្នុងស្មារតីឯករាជ្យ ចេះវិភាគស៊ីជម្រៅ និងសម្រេចចិត្តបានត្រឹមត្រូវ។
ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារៈសំខាន់នៃការស្រាវជ្រាវ, ឯកឧត្តមបណ្ឌិតសភាចារ្យមើលឃើញថា ប្រទេសអភិវឌ្ឍន៍មិនត្រឹមតែអនុវត្តការស្រាវជ្រាវនៅក្នុងសាលាប៉ុណ្ណោះទេ គេថែមទាំងបានបណ្តុះបណ្តាល បញ្ជ្រាបវិធីសាស្រ្តស្រាវជ្រាវ និងការអនុវត្តជាក់លាក់ទៅដល់មេភូមិ មេឃុំនៅមូលដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។ «ដរាបណា សា្មរតីស្រាវជ្រាវត្រឹមត្រូវស្ថិតក្នុងសតិអារម្មណ៍ប្រជាជនយើងគ្រប់រូបនោះប្រទេសយើងកាន់តែជឿនលឿន»។ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ថ្លែងបញ្ជាក់ទាំងស្នាមញញឹមនៅពេលឃើញរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការស្រាវជ្រាវលើវិទ្យាសាស្រ្តពិត (STEM) ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវមានគោលបំណងរួមមាន៖ ១. បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលានុវត្តន៍ថ្មីក្នុងការកសាងអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយឋាមភាពនិងចីរភាព និង២. បណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវនេះ៕
RAC MEDIA
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក ពិព័រណ៌គំនូរកម្ពុជា-ចិន អបអរឆ្នាំនៃការផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវទិដ្ឋភាពសំខាន់ៗចំនួន៣ ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់វៀតណាម និងសហរដ្ឋអាម៉...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងក្រុមហ៊...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងឱកាសសុន្ទរកថាបើកសិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ...
ការសិក្សាស្រាវជ្រាវអំពី ឫសគល់ទស្សនវិជ្ជាខ្មែរ ចាំបាច់យើងត្រូវមើលគំរូប្រព័ន្ធទស្សនវិជ្ជាក្នុងសាកលលោក ទាំងលោកខាងលិច ទាំងលោកខាងកើត ដើម្បីយកមកធ្វើជាប្រទីបក្នុងការឆ្លុះមើល និងជីករកឫសគល...