Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងពីកិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយឯកឧត្តមបណ្ឌិតបានលើកឡើងថា សារប្រយោជន៍នៃការស្រាវជ្រាវគឺស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ហើយប្រសិនបើគ្មានការស្រាវជ្រាវ គឺគ្មានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននោះទេ។
ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ បានមើលឃើញថា ការសិក្សាស្រាវជ្រាវជាស្នូលមួយសំខាន់ម្បងនៃការអនុវត្តការងារជាក់ស្តែងនៅលើគ្រប់វិស័យទាំងអស់។ ក្នុងន័យ ឯកឧត្តមបណ្ឌិតបានលើកឡើងជ្រុងមួយនៃសារៈ សំខាន់ក្នុងការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថា អគ្គនាយកដ្ឋានលំនៅឋានតែងតែស្រាវជ្រាវប្រមូលទិន្នន័យជាក់លាក់ មុនពេលការតាក់តែង និងអនុវត្តគោលនយោបាយរបស់ខ្លួនក្នុងនោះរួមមាន ១. ការរៀបចំផែនការកសាងផែនការលំនៅដ្ឋានសមរម្យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង២. ការរៀបចំបែងចែកសម្បទានដីសង្គមកិច្ចជូនដល់ជនស៊ីវិល កងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធដែលនៅតាមខ្សែបណ្តោយព្រំដែនជាដើម។
ពីកិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវដែលបានប្រព្រឹត្តទៅនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៩ ខែមករានេះ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ បានពន្យល់ពីគោលនយោបាយខាងលើនេះថា ជាសារសំខាន់នៃការស្រាវជ្រាវជាមួយនឹងការអនុវត្តការងារជាក់ស្តែងដែលតម្រូវឱ្យមានការទទួលបានទិន្នន័យជាក់លាក់ថា តើសមរម្យសម្រាប់អ្នកណា? កម្រិតអ្វី? តើការរៀបចំតាមប្រព័ន្ធលក្ខណៈដូចម្តេច? តើអ្នកណាជាអ្នកផ្គត់ផ្គង់? អ្នកណាជាអតិថិជនជាដើម?
ឯកឧត្តមអគ្គនាយកបណ្ឌិតបានមានប្រសាសន៍សង្កត់ធ្ងន់ពីសារសំខាន់ការស្រាវជ្រាវដូច្នេះថា៖« ការស្រាវជ្រាវគឺជាការរៀបចំផែនការជារូបវ័ន្ត ដូច្នេះគ្មានការស្រាវជ្រាវ គ្មានទិន្នន័យ យើងមិនអាចរៀបចំផែនការច្បាស់លាស់ និងអនុវត្តផែនការចំគោលដៅបានទេ។ គ្មានការស្រាវជ្រាវគ្មានការអភិវឌ្ឍប្រកបដោយចរីភាព»។
សូមបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវមានគោលបំណងរួមមាន៖ ១. បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលានុវត្តន៍ថ្មីក្នុងការកសាងអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយឋាមភាព និងចីរភាព និង២. បណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវនេះ៕
RAC MEDIA
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ...
នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាល...
គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅតែជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បីតែគ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជននានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក...
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...