Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងថា អ្នកស្រាវជ្រាវទាំងអស់ត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈ និងបើកបេះដូងឱ្យបានទូលំទូលាយ ដើម្បីទទួលបានទិន្នន័យសុក្រឹតច្បាស់លាស់ដែលឈានវិភាគវាយតម្លៃ និងដាក់ផែនការអនុវត្តដោះស្រាយចំបញ្ហា។
ថ្លែងពីកិច្ចពិភាក្សាតុមូលស្តីពីសារៈសំខាន់នៃការស្រាវជ្រាវ បណ្ឌិតឯកទេសសេដ្ឋកិច្ចពីប្រទេសអូស្ត្រាលីលោក ឆេង គីមឡុង បានលើកឡើងថា អ្នកសិក្សារៀនសូត្រទាំងអស់មិនសុទ្ធតែអាចក្លាយខ្លួនជាអ្នកស្រាវជ្រាវបាននោះទេ ប្រសិនបើពួកគេមិនអាចប្រកាន់ខ្ជាប់នូវគោលកាណ៍ស្រាវជ្រាវវិទ្យាសាស្ត្រ។ ចំពោះលោកបណ្ឌិតសេដ្ឋកិច្ចរូបនេះ ក្នុងនាមជាអ្នកស្រាវជ្រាវដែលមានសមត្ថភាពត្រូវមានគោលការណ៍ចំនួន ៣ចំណុចរួមមាន៖ ១. ការតស៊ូទាំងកម្លាំងចិត្ត និងកម្លាំងកាយ។ ២. វិន័យ ឆន្ទៈ និងការងារលឿន និង៣. ត្រូវមានភាពបត់បែន និងវិធីសាស្រ្តដែលត្រូវតាមសភាពការណ៍ ទិន្នន័យ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សក្នុងការស្រាវជ្រាវរបស់ខ្លួន។
បន្ថែមលើគោលការណ៍ និងក្រមសីលធម៌ខាងលើ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានពន្យល់លើកឡើង ថា អ្នកស្រាវជ្រាវទាំងអស់ត្រូវតែចេះបើកបេះដូងរបស់ខ្លួនឱ្យបានទូលំទូលាយក្នុងការទទួលយកការរិះគន់ពីអ្នកដទៃដែលជាធាតុ ដើម្បីយកមកវិភាគវែកញែកពិចារណា រកដំណោះស្រាយ និងការដាក់ចេញគោលនយោបាយនានាឱ្យកាន់តែប្រសើរឡើង។
បើតាមលោកបណ្ឌិតឯកទេសសេដ្ឋកិច្ច ឆេង គីមឡុង នាពេលបច្ចុប្បន្ននេះ ឧបករណ៍ដែលប្រើប្រាស់ក្នុងការស្រាវជ្រាវបានឈានដល់ដំណាក់កាលបច្ចេកវិទ្យាឌីជីថលទំនើបដែលអ្នកស្រាវជ្រាវនានាប្រើប្រាស់ជាវិធីសាស្រ្តស្រាវជ្រាវរបស់ខ្លួនបានយ៉ាងងាយក្នុងនោះរួមមាន ឧបករណ៍បច្ចេកវិទ្យា តាមអនឡាញ ទូរសព្ទ កុំព្យូទ័រ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ដូចនេះធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជាត្រូវខិតខំប្រឹងប្រែង ដើម្បីឱ្យដើរទាន់ប្រទេសអភិវឌ្ឍន៍ជឿនលឿននានានៅលើពិភពលោក។ ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារៈសំខាន់នៃការស្រាវជ្រាវ, លោកបណ្ឌិតបានលើកទឹកចិត្តដល់សិស្សនិស្សិតដែលមានបំពេញក្លាយខ្លួនជាស្រាវជ្រាវជំនាញត្រូវប្រឹងប្រែងស្រវាស្រទេញសិក្សារៀនសូត្រ ដើម្បីជួយបំពេញតម្រូវការធនធានស្រាវជ្រាវរបស់ជាតិ ព្រមទាំងការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវមានគោលបំណងរួមមាន៖ ១. បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលានុវត្តន៍ថ្មីក្នុងការកសាងអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយឋាមភាព និងចីរភាព និង២. បណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវនេះ៕
RAC MEDIA
នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះមកមើលការងារស្រាវជ្រាវ និងធ្វើកំណាយដល់ទីតាំងកំណាយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្ស...
ដោយមានកិច្ចសហការជាមួយ វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីសិក្ខាសាលាមួយ ស្តីពី «បញ្ហាប្រឈមនៃបរិស្ថានរបស់កម្ពុជា និ...
កិច្ចប្រជុំប្រចាំសប្តាហ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន និងមន្ត្រីក្រោមឱវាទចំនួន១១រូប កាលពីព្រឹកថ្ងៃពុធ ១៣ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទីចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវី ដែលស្ថិតនៅមុខអគារឥន្ទ្រីទេវីនៃរា...