Royal Academy of Cambodia
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨
អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងចាប់ផ្តើមបម្លាស់ទីផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម ជិត១ពាន់គ្រួសារ នៅក្នុងក្រុងកំពង់ឆ្នាំង ឱ្យមករស់នៅលើគោកវិញឱ្យអស់ត្រឹមចុងឆ្នាំនេះ។នេះបើតាមការចុះផ្សាយរបស់វិបសាយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។វិបសាយនេះ បានដកស្រង់សម្តីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា អាជ្ញាធរខេត្ត បានផ្សព្វផ្សាយសេចក្តីជូនដំណឹងពីផែនការខាងលើនេះ ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹកក្នុងទន្លេ ដើម្បីចូលរួមអនុវត្តផែនការ៥ឆ្នាំរបស់ខេត្តឱ្យទទួលបានជោគជ័យ។
ផែនការនេះ គឺត្រូវអនុវត្ត ពីឆ្នាំ២០១៥ ដល់ ២០១៩។លោកបន្តថា នៅក្នុងផែនការនេះ អាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការ ៦ក្រុម គឺក្រុមទី១ ដឹកនាំដោយលោកផ្ទាល់ ធ្វើបម្លាស់ទីផ្ទះបណ្តែតទឹក នៅក្នុងក្រុងកំពង់ឆ្នាំង ឱ្យឡើងមករស់នៅលើគោកវិញ ឱ្យអស់នៅចុងឆ្នាំ២០១៨នេះ ។ ចំណែក ៥ក្រុមទៀត គឺមានលោកស្នងការនគរបាលខេត្តជាប្រធាន និងអភិបាលស្រុកពាក់ព័ន្ធ ជាអនុប្រធាន ដោយត្រូវធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹកទាំងអស់ ដែលមានទាំងវៀតណាម ទាំងខ្មែរ និងទាំងខ្មែរឥស្លាមមានចំនួនជាង ២ពាន់គ្រួសារ នៅតាមស្រុកក្នុងខេត្តកំពង់ឆ្នាំង ឱ្យឡើងមករស់នៅលើគោកទាំងអស់នៅក្នុងឆ្នាំ២០១៩។ ក្នុងនោះ ជាង២ពាន់គ្រួសារ បានផ្តិតមេដៃយល់ព្រមរួចហើយ ហើយអាជ្ញាធរខេត្ត ក៏បានបញ្ជូនមេដៃទាំងនោះ ជូនប្រមុខរាជរដ្ឋាភិបាលរួចហើយដែរ។បើតាមលោកអភិបាលរងខេត្ត នៅក្រុងកំពង់ឆ្នាំងនេះ មានផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាមចំនួន ៩៩៦គ្រួសារ ដែលត្រូវបម្លាស់ទីឱ្យឡើងមករស់នៅលើគោក លើដីទំហំជាង ៤០ហិកតា ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
អាជ្ញាធរខេត្ត បានធ្វើគម្រោង សុំអនុប្រយោគពីរាជរដ្ឋាភិបាលសុំកាត់ដីនេះ ចេញពីតំបន់ដីលិចទឹក។គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី២៧កញ្ញាម្សិលមិញនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើពិធីក្រុងពាលីសុំសេចក្តីសុខ ខណៈដែលអាជ្ញាធរត្រៀមរៀបចំគម្រោងធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹកនេះ។លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងក្នុងពិធីនេះថា គម្រោងបម្លាស់ទីផ្ទះបណ្តែតទឹកនេះ ធ្វើឡើងដើម្បីធានាបាននូវបរិស្ថាន និងសោភ័ណភាពនៅតាមដងទន្លេនៃភូមិសាស្រ្តខេត្តកំពង់ឆ្នាំង៕
ប្រភព: ខ្លីខ្លីRAC
Media | ហេង សុភី
នៅក្នុងបទបាឋកថារបស់លោកសាស្ត្រចារ្យបណ្ឌិត ដាវីដ ឡែមតុន (David M. Lampton) រៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកម៉ិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ...
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច...
សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យអំពីសកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើតាមប្រសាសន៍របស...
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ...