Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
ដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងការប្រកាសជំហរនយោបាយការបរទេសតាមបែបចម្រុះពណ៌ រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែបានអះអាងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការរក្សាទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងបណ្ដាប្រទេសនានាលើសាកលលោក។ ទោះជាយ៉ាងណា ដោយសារតែហេតុផលប្រយោជន៍យុទ្ធសាស្ត្រនយោបាយការទូត និងតាក់ទិចនយោបាយតាប៊ីយែររបស់ខ្លួន ប្រទេសមហាអំណាចបានវាយប្រហារ និងចោទប្រកាន់កម្ពុជាថាបានងាករេចេញពីជំហរខាងលើ ហើយបានលម្អៀងទោរទន់ទៅមហាអំណាចម្ខាងទៀត ហើយថែមទាំងដាក់ការសង្ស័យថារាជរដ្ឋាភិបាលកម្ពុជាបានបំពានរដ្ឋធម្មនុញ្ញរបស់ខ្លួនថែមទៀតផង។ បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច នៅចំពោះមុខការប្រកួតប្រជែង និងការប្រឈមគ្នារបស់មហាអំណាច កម្ពុជាត្រូវបន្តនយោបាយការបរទេសចម្រុះពណ៌របស់ខ្លួន និងបូកបន្ថែមជាមួយនឹងនយោបាយទឹកទន្លេមេគង្គ ដើម្បីឆ្ពោះទៅកាន់សន្តិភាព និងរក្សាបាននូវផលប្រយោជន៍ប្រទេសជាតិ។
ឯកឧត្ដមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា «ខ្មែរ ដើម្បីសន្តិភាព ដើម្បីរកសេចក្ដីសុខជូនប្រជាជន ត្រូវតែចេះប្រើប្រាស់នយោបាយទឹកទន្លេមេគង្គ គ្មានអ្វីដែលទន់ភ្លន់ជាងនយោបាយទឹកនោះទេ ទោះបីជាជ្រលង បព្វតា វាលរាបយ៉ាងណា ចុងក្រោយទឹកនៅតែហូរធ្លាក់ទៅសមុទ្រ នយោបាយដូចគ្នា ធ្វើយ៉ាងណាក៏ដោយ ដើម្បីផលប្រយោជន៍ជាតិ ដើម្បីគេចផុតពីសង្គ្រាម»។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងដោយស្នើសូមឱ្យខ្មែរបញ្ឈប់ចេតនាលាបពណ៌គ្នាទៅវិញទៅមក ដែលមកដល់ពេលនេះគឺជាពេលដែលខ្មែរទាំងក្នុងនិងក្រៅប្រទេសត្រូវធ្វើកិច្ចការងាររួមគ្នាដើម្បីបុព្វហេតុប្រទេសជាតិ៕
RAC Media
(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហ...
ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេសស៊ុយអែតស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេសកម្ពុជានៅចុងឆ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលវិទ្យាសាស្រ្តទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម...