Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានអញ្ជើញថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនក្នុងតំបន់ជំនាញភាសា ចិននិងវិជ្ជាជីវៈនៅកម្ពុជាប្រចាំឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ក្រោមកិច្ចសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិជ្ជាជីវៈណានជីងនិងឧបត្ថម្ភដោយមជ្ឈមណ្ឌល សហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិននិងភាសាបរទេសនៃក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា កម្ពុជានិងចិនគឺជាមិត្តភក្តិល្អ អ្នកជិតខាងល្អ តាំងពីសតវត្សរ៍ទី៣នៃគ.សមកម្ល៉េះ ប៉ុន្តែក្នុងរយៈពេលជាង ១០០០ឆ្នាំមកនេះ ប្រទេសយើងទាំងពីរនៅមិនទាន់មានការធ្វើកិច្ចសហប្រតិបត្តិការទៅលើវិស័យគរុកោសល្យភាសាចិននៅឡើយនោះទេ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ភាសាគឺជាកូនសោរក្នុងការបើកបេះដូងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ដូចនេះរាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ ដើម្បីបណ្តុះបណ្តាលជំនាញគរុកោសល្យភាសាចិន កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញភាសាចិនពាណិជ្ជកម្ម ជំនាញបកប្រែភាសាខ្មែរ ចិន ថ្នាក់រៀនត្រៀមប្រឡងសមត្ថភាពភាសាចិនគ្រប់កម្រិត ព្រមទាំងរួមចំណែកលើកកម្ពស់ទំនាក់ទំនង ពង្រឹងសមត្ថភាពធនធានមនុស្ស និងលើកស្ទួយជីវភាពប្រជាជនផងដែរ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយមជ្ឈមណ្ឌលបន្តទៀត ពិសេសលើការបណ្តុះបណ្តាលភាសាចិននិងវិជ្ជាជីវៈ ដើម្បីជាការរឹតចំណងមិត្តភាព កម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិជ្ជាជីវៈណានជីង និងក្រោមការជ្រោមជ្រែង និងឧបត្ថម្ភពីមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន ភាសាបរទេស នៃក្រសួងអប់រំប្រទេសចិន។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖
១. បណ្តុះបណ្តាលធនធានគ្រូបង្រៀនភាសាចិននិងជំនាញវិជ្ជាជីវៈនៅកម្ពុជា
២. បន្តការអភិវឌ្ឍធនធានអ្នកចេះភាសាចិនកម្រិតខ្ពស់ ព្រមទាំងភ្ជាប់នូវជំនាញវិជ្ជាជីវៈឱ្យបានកាន់តែច្រើន ដើម្បីបម្រើទៅដល់តម្រូវការកម្ពុជា ចិននាពេលអនាគត
៣. អញ្ជើញវាគ្មិនល្បីៗ មានបទពិសោធន៍ខ្ពស់ទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើបទបង្ហាញ ជុំវិញប្រធានបទការអប់រំភាសាចិននិងវិជ្ជាជីវៈ
៤. បង្ហាញពីសារៈសំខាន់នៃការអប់រំភាសាចិននិងវិជ្ជាជីវៈនៅកម្ពុជា និង
៥. ជាស្ពានក្នុងការបើកបេះដូងរវាងប្រជាជនកម្ពុជា និងចិនផងដែរ។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ៕
RAC MEDIA
១-ជំនន់ទឹកភ្លៀងឆ្នាំ២០២០ចាប់តាំងពីថ្ងៃ១ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាបានទទួលរងនូវជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ដល់១៩រាជធានី-ខេត្ត ក្រុង ស្មើ៩១ខណ្ឌ-ស្រុក។ ប្រជាជនកម្ពុជាប្រមាណ៧៨,០៥៦គ្រ...
ឯកឧត្តម វ៉ាង យី ជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើដំណើរទស្សនកិច្ចការទូតថ្មីៗនេះ អញ្ជើញមកអាស៊ានក្នុងការបង្កើនសាមគ្គីភាពជាមួយចិន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅនូវ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា ស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងអនុ ក្រឹត្យ ស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា និងការផ្សព្វផ្សាយសុសវែរសម្រាប់កំណែកំហុស...
ចិននិងឥណ្ឌា ជាប្រទេសធំបំផុតពីរនៅអាស៊ី ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតពីរនៅលើពិភពលលោកផងដែរ។ ក្រៅពីទំហំទឹកដីនិងចំនួនប្រជាជន ប្រទេសទាំងពីរក៏មានវប្បធម៌និងអរិយធម៌ដែលមានប្រវត្តិសាស្រ្តដ៏យូរអង្វែងនិងម...