Royal Academy of Cambodia
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រកាស លទ្ធផលជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយ គ.ជ.ប និងមានគណបក្សចំនួន៩ ក្នុងចំណោមគណបក្ស១៧ដែលបានដាក់បេក្ខភាព ប្រកួតប្រជែង និងក្នុងចំណោមគណបក្សនយោបាយ ទាំង៤៥ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ទទួលបានអាសនៈ។ នេះគឺជាលទ្ធផលបោះឆ្នោត មួយដែលគ្រប់ភាគី គណបក្សសុទ្ធតែព្រមទទួលយក ទាំងលើនីតិវិធីនៃការៀបចំ និងច្បាស់ ដោយហេតុថា ចាប់តាំងពីតំណាក់កាលឃោសនារកសម្លេងឆ្នោត រហូតដល់បោះឆ្នោត និងប្រកាសលទ្ធផលឆ្នោត គឺសុទ្ធតែប្រកបទៅដោយរលូន តាមកាលកំណត់ និងប្រកបដោយអហឹង្សា រាល់បណ្តឹងតវ៉ាសុទ្ធតែត្រូវបាន ដោះស្រាយ បើទោះបីជាមាន ក្រុមអ្នកសង្កេត ការណ៍អន្តរជាតិមួយចំនួន ដែលបានដាក់អ្នកសង្កេតការណ៍ នាអំឡុងពេល បោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ បានវាយតម្លៃ និងចាត់ទុកថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី០៥ ខែមិថុនា បានប្រពឹត្តទៅដោយសេរី យុត្តិធម៌ និងក្រុមអ្នកឃ្លាំ មើលអន្តរជាតិខ្លះ បានលើកឡើងថា ការបោះឆ្នោតពេលនេះ មិនមានប្រជាធិបតេយ្យ ដ្បិតមានការគាប សង្កត់លើ សិទ្ធិសេរីភាពពលរដ្ឋ និងសហភាពអឺរ៉ុប មិនបានដាក់អ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោត នេះ ដ្បិតយកលេសថាមិនមានវត្តមាននៃគណបក្សប្រឆាំង។
គណបក្សប្រជាជនដែលជាគណបក្សធំតែមួយគត់ ទទួលបានអាសនៈច្រើនលើសលុប និងកាន់ តំណែងជាមេឃុំស្ទើរតែទាំងស្រុង ចំណែកគណបក្សភ្លើងទៀន ដែលជាគណបក្សធំទី២ ទទួល បានអាសនៈចំនួន ២,១៩៨អាសនៈ ក្នុងនេះកាន់តំណែងជាមេឃុំចំនួន៤ សុទ្ធតែដាក់ចេញនូវ គោលនយោបាយរបស់ខ្លួនរៀងៗខ្លួន ដើម្បីលើកស្ទួយទាំងជីវភាព និងសាវាសាធារណៈ ក្នុងឃុំសង្កាត់ របស់ពួកគេ។ ចំណែកគណបក្សមួយចំនួនទៀតដែលទទួលបានអាសនៈតិចតួច បានព្យាយាមគៀងគរគ្នា ដើម្បីធ្វើការកំណែទម្រង់ គ.ជ.ប បន្ថែមទៀត ដោយពួកគេនៅមិនទាន់ពេញចិត្តទាំងស្រុងនឹងគណ កម្មាធិការមួយនេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺជាជ្រើសរើសតំណាងរបស់ប្រជាពលរដ្ឋ ក្នុងឃុំ-សង្កាត់របស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ទូទៅក្នុងឃុំសង្កាត់។ ពលរដ្ឋជាម្ចាស់ឆ្នោត ការសម្រេច ជ្រើសរើសតំណាងរបស់ខ្លួន គឺជាការកំណត់ជោគវាសនាឱ្យភូមិឃុំរបស់ខ្លួន។ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលនយោបាយដែលបានដាក់ចេញ ឬ តាមអ្វីដែលបានសន្យា និងប្រកបដោយប្រសិទ្ធភាព វាគឺកត្តា ជំរុញ ដើម្បីឈានទៅរកភាពជោគជ័យ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានាពេលខាងមុខ។
ដូច្នេះ ភាពចាំបាច់បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត ជ្រើសរើងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបាន ប្រកាសជាផ្លូវការមក បណ្ដាគណបក្សដែលទទួលបានអាសនៈ គួរតែអង្គុយធ្វើការជាមួយគ្នាដោយសន្តិវិធី ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតនៅមូលដ្ឋានរបស់ពួកគាត់។ សម្រាប់មេឃុំ-ចៅសង្កាត់ដែលទើបទទួលបានអាសនៈ ជាពិសេសគណបក្សប្រជាជាន ដែលទទួលបានតំណែងជាមេឃុំ-ចៅសង្កាត់ស្ទើរតែទាំងស្រុង គួរតែព្យាយាម ពង្រឹងគុណភាពការងារនៅថ្នាក់មូលដ្ឋានឱ្យកាន់តែប្រសើរ ឡើងថែមទៀត និងផ្ដល់សេវាសាធារៈ ជូនប្រជាជនឱ្យបានស្មើៗភាព និងគ្មានការរើសអើងនិន្នាការ នយោបាយ។
សូមចូលអានខ្លឹមសារទាំងស្រុងតាមរយៈតំណរភ្ជាប់ជូនខាងក្រោម៖
http://rac.gov.kh/royal-academy/research/attachments/original/172.pdf?1656933963
--------------
RAC Media
លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចលើកទី២ ក្នុងនាមជាប្រធាន...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ចំថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលមានមតិមួយចំនួនបានទាញភ្ជាប់ដំណើរទស្សនកិច្ចនេះ...
ដោយ៖ លឹម សុវណ្ណរិទ្ធនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានប្រកាសពីអត្រាពន្ធគយសម្រាប់ការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្ស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជាចិន ក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិប...