ព័ត៌មាន

«អ្នកស្រាវជ្រាវឡាវ វៀតណាម បន្តសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជា រកដំណោះស្រាយសម្រាប់SMEs»

2022-09-20 11:08:48 ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 06:08 PM
អ្នកមើល 10835
post_detail

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជាឯកឧត្តមបណ្ឌិត សនថៈនូ ថាំម៉ាវង់ (Sonethanou THAMAVONG) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បានមើលឃើញថា វិស័យ SMEs មានសារៈសំខាន់ណាស់ក្នុងការជម្រុញឱ្យប្រទេសទាំងបី គឺកម្ពុជា ឡាវ និងវៀតណាម កាន់តែមានភាពរឹងមាំក្នុងការស្ថារសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបណ្ឌិត បានចាប់អារម្មណ៍បន្ថែមថា មានចំណុចច្រើនដែលបានសិក្សារួមគ្នាក្នុងសន្និសីទប្រចាំឆ្នាំ២០២២ នេះ និងបានផ្តល់នូវជំរើសក្នុងការដោះស្រាយបញ្ហាល្អៗជាមួយគ្នា មើលឃើញរួមគ្នា ដែលវាជាចំណុចល្អដើម្បីជាធាតុចូលសម្រាប់ដាក់ជូនដល់រដ្ឋាភិបាលក្នុងដំណោះស្រាយបញ្ហាប្រឈមក្នុងវិស័យ SMEs ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប៊ួយ ញ៉ាត់ ក្វាង (Bui Nhat Quang) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម​វៀតណាម បានមើលឃើញពីបញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង បើទោះថាមានបញ្ហាលំបាកក្តីក្នុងកំលុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ លើវិស័យ SMEs ក្តី ប៉ុន្តែវៀតណាមក៏បានព្យាយាមមានដំណោះស្រាយយ៉ាងល្អដែលបានផ្តល់ការជ្រោងជ្រែងពីរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិតក៏បានមើលឃើញពីបទពិសោធន៍ល្អជាច្រើនក្នុងការចូលរួមជាមួយគ្នាក្នុងអង្គសន្និសីទអន្តរជាតិប្រចាំលើកទី៩នេះ ដោយ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា បញ្ហាទាំងឡាយដែលមានវាអាចជា ការរៀបចំគោលនយោបាយសម្រាប់ប្រទេសរបស់យើងទាំងបី ហើយវានាបានធ្វើឱ្យអ្នកសិក្សាស្រវាជ្រាវបានយល់បន្ថែម ធ្វើយ៉ាងណាដើម្បីជម្រុញការអភិវឌ្ឍរួមគ្នា សុខសន្តិភាព​ទាំងអស់គ្នាផងដែរ ហើយ ឯកឧត្តមបានសង្ឃឹមថា នៅឆ្នាំក្រោយបន្ទាប់ នឹងមានការពិភាក្សាជាមួយ​គ្នាក្នុងការកំណត់ប្រធានបទថ្មីជាមួយគ្នា។


អត្ថបទទាក់ទង

«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM
«កិច្ចប្រជុំ ពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំ ពិនិត្យពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ប...

2019-01-11 02:49:46   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 09:49 AM

សេចក្តីប្រកាស