Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពជា៖ ថ្លែងក្នុងពិធីបិទសុន្ទរកក្នុងថាសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» ដែលបានប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចាង ហ៊ូន លី (Chang Hoon Lee) ប្រធានវិទ្យាស្ថានបរិស្ថានកូរ៉េ(KEI) បានលើកឡើងពីកិច្ចសហការរបស់ស្ថានប័នស្រាវជ្រាវធំៗទាំងបី នៅក្នុងរយៈពេលប្រមាណ១០ឆ្នាំកន្លងនេះ ដែលនាំឱ្យលោកអាចកំណត់បាន និងមើលឃើញពីចក្ខុវិស័យ នូវការស្តារសេដ្ឋកិច្ចបៃតង ក្នុងការរួមចំណែកការពារបរិស្ថានទាំងពេលបច្ចុប្បន្ន និងនៅថ្នាក់តំបន់នៅពេលអនាគត ដែលយើងបានផ្អែកទៅលើសរសរស្តម្ភអាស៊ានទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ទាំងបី បានរួមសហការណ៍គ្នា បានចុះអនុស្សរណៈជាមួយគ្នា ក្នុងការការពារបរិស្ថានជាមួយគ្នា រវាងថ្នាក់ដឹកនាំបណ្ឌិត្យសភា នៃប្រទេសវៀតណាម ឡាវ និងកម្ពុជា ក៏ដូចជាវិទ្យាស្ថានបរិស្ថានកូរ៉េ ដែលបានសិក្សារួមគ្នា និងផ្ដល់ជាប្រយោជន៍រួមក្នុងការរៀបចំគោលនយោបាយការពារ និងស្ថារសេដ្ឋកិច្ចបៃតងឡើងវិញក្រោយវិបត្តិកូវីដ-១៩។
ចំណែក ឯកឧត្តមបណ្ឌិត សូនេតថាណូ ថាមាវង់ (Sonethanou Thammavong) ក៏បានអបអរសាទេចំពោះអង្គសិក្ខាសាលាកសាងសមត្ថភាពដែលបានបញ្ចប់ទៅដោយផ្លែផ្កា បានលទ្ធផលជាច្រើន ដែលមានគណៈប្រតិភូបានចែករំលែកនូវបទពិសោធន៍ដ៏ល្អ និងផែនការដែលបានឡើងក្នុងសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» ប្រកបដោយភាតរភាព ភក្តីភាពជាមួយគ្នា។ ទាំងនេះ ជាសក្ខីភាពក្នុងការប្ដេជ្ញាស្តារសង្គមសេដ្ឋកិច្ច ចូលរួមការពារបរិស្ថាន ការគិតបម្រែបម្រួលអាកាសធាតុ ការគិតពីព័ន្ធអេកូឡូស៊ីរយៈពេលវែងឬខ្លី ហើយក៏ជាបង្ហាញពីសហប្រតិបត្តិការស្រាវជ្រាវជាមួយគ្នាដើម្បីផ្តល់ជូនរដ្ឋាភិបាលនូវគោលនយោបាយ ដែលចូលរួមចំណែកការពារបរិស្ថានជាមួយគ្នា។
ចំណែកឯកឧត្តមបណ្ឌិត បុយ ញ៉ាត គ័ង (Bui Nhat Quang) បានមានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចែករំលែកចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានសារៈសំខាន់ ហើយវាគួរតែពាក់ព័ន្ធនឹងអ្នកធ្វើគោលនយោបាយរបស់ប្រទេសនីមួយៗ។ ការរៀបចំសិក្ខាសាលានេះ ពិតជាឱកាសនៃការសិក្សារកយុទ្ធសាស្ត្ររួមគ្នា ដើម្បីស្តារសេដ្ឋកិច្ចបៃតង ក្រោយវិបត្តិកូវីដ-១៩ និងវាជាឱកាសនៃការពង្រឹងទំនាក់ទំនងល្អជាមួយគ្នា (RAC- LASES-VASS និង KEI) ។
អង្គពិធីសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» នាឆ្នាំ២០២២ ក្រោមការរៀបចំដំណើរការដោយរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចប់ទៅតាមការកំណត់ ប្រកបដោយជោគជ៏យ និងផ្លែផ្កា និងបន្តរៀបចំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ជាបន្តនៅឆ្នាំ២០២៣ ខាងមុខនេះ។
រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអ...
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...