Royal Academy of Cambodia
នៅថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំលើកទី២ ជាមួយម្ចាស់ក្រុមហ៊ុន ជីអូ អិនថិច (Geoentech Co., Ltd) នៃសារធារណៈរដ្ឋកូរ៉េដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រួមគ្នា ដែលបានបង្ហាញពីវិវឌ្ឍភាពជាវិជ្ជមានរបស់ការស្រាវជ្រាវរួមគ្នារវាងភាគីកូរ៉េ និង រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីឈានទៅរកការចុះអនុស្សរណៈយោគយល់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ។
សមាសភាពចូលរួមនៅក្នុងកិច្ចប្រជុំ តំណាងឯកឧត្ដមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រួមជាមួយលោកបណ្ឌិត ម៉ម សារិត លោកបណ្ឌិត លឹម សេងឌី លោក អាត ធារ៉ា លោក ស្វាយ រីដា និងកញ្ញា ម៉ៅ សុគន្ធា ។ រីឯភាគីកូរ៉េ ចូលរួមដោយលោកបណ្ឌិត Hyeok-Young, Kwon ម្ចាស់ក្រុមហ៊ុន Geoentech និងជាតំណាងដេប៉ាត់តឺម៉ងវិស្វកម្មបរិស្ថាន និង សំណង់ស៊ីវិល នៃសាកលវិទ្យាល័យជាតិសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាធ្វើកិច្ចសហការសិក្សាស្រាវជ្រាវរួមគ្នាពីការអភិវឌ្ឍទីលានទុកដាក់សំណល់ និងកែប្រែសំណល់ទៅជាថាមពល ដែលគ្រោងនឹងចាប់ផ្ដើមការសិក្សាផ្ដោតលើគោលដៅខេត្តបាត់ដំបង។ ភាគីនីមួយៗ មានភារកិច្ចរៀបចំ និងសម្របសម្រួលការស្រាវជ្រាវនៅតំបន់គោលដៅ ខណៈដែលភាគីកូរ៉េ ត្រូវធ្វើកិច្ចសហការជាមួយស្ថាប័នឧស្សាហកម្មបរិស្ថានកូរ៉េនិងវិទ្យាស្ថានបច្ចេកវិទ្យា (KEITI) ទីភ្នាក់ងារថាមពលកូរ៉េ (Korea Energy Agency) និងសមាគមឧស្សាហកម្ម រុក្ខាប្រម៉ាញ់របស់កូរ៉េ។
សូមបញ្ជាក់ថា ភាគីទាំងពីរ បានជួបពិភាក្សាគ្នាលើកទី១ កាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ហើយគ្រោងនឹងជួបគ្នាជាលើកទី៣ នៅរវាងសប្តារហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២២។
កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធានរាជបណ្ឌិត...
ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...
« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...