Royal Academy of Cambodia
ខ្លឹមសារសំខាន់ៗជាមូលដ្ឋានក្នុងទស្សនវិជ្ជាហិណ្ឌូ បង្ហាញពីគំនិតស្តីអំពីវដ្តគ្មានទីបញ្ចប់នៃការកើតនិងការស្លាប់។ វដ្តគ្មានទីបញ្ចប់នៃការកើត និងការស្លាប់ គេហៅថា សំសារៈ (samsara) ឬ វាលវដ្តសង្សារ។ វាលវដ្តសង្សារ មានការផ្សារភ្ជាប់ជាមួយនឹងគំនិតទស្សនវិជ្ជាស្តីពី កម្ម (karma) ឬ អំពើ។ វាជា កម្ម ឬ អំពើ របស់យើងដែលកំណត់ថា តើយើងនឹងកើតឡើងវិញជាមនុស្ស ឬ ជាសត្វ (ដូចជាសត្វឆ្កែ ឆ្មា ថ្លែន បង្គួយ ជីងចក់...) ពោលគឺ ពីក្នុងចំណោមរាប់លាននៃលទ្ធភាពគួរឱ្យសង្វេគ !
កម្ម (karma) ត្រូវបានគេចាត់ទុកថា ជាបញ្ញត្តិគន្លឹះក្នុងទស្សនវិជ្ជាហិណ្ឌូ។ ទស្សនវិជ្ជាហិណ្ឌូទាំងមូលវិលជុំវិញបញ្ហានៃកម្ម។ ពាក្យដែលហៅថា កម្ម ជាផ្លូវនៃការគិតបើកចំហទាំងពីរ គឺទាំងបញ្ហាសីលធម៌ និងទាំងបញ្ហាអស្តិរូបវិជ្ជាឬបរមត្ថវិជ្ជាក្នុងទស្សនវិជ្ជា។ នេះគឺដោយសារពាក្យ កម្ម ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជំនឿស្តីពីការចាប់កំណើតជាថ្មី ការកើតឡើងវិញ ហើយនិងគំនិតស្តីពី ហេតុ-ផល សីលធម៌។ អ្វីៗទាំងអស់ ធ្វើដំណើរទៅរកល្អដោយសារភាពល្អ ហើយទៅរកអាក្រក់ដោយសារភាពអាក្រក់។ រាល់សេចក្តីទុក្ខវេទនា និងអសុក្រឹតភាពទាំងអស់ក្នុងលោក គឺជាលទ្ធផលនៃអំពើរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែ អ្វីដែលល្អ និងអាក្រក់ នឹងត្រូវបានកំណត់មួយផ្នែក ដោយសារទីតាំងវណ្ណៈពិតរបស់មនុស្សម្នាក់ៗ។ ដូច្នេះ ទស្សនវិជ្ជាហិណ្ឌូ អាចត្រូវបានគេនិយាយថា ជាទស្សនវិជ្ជាមួយធ្វើឱ្យប្រព័ន្ធវណ្ណៈត្រឹមត្រូវតាមច្បាប់ ៖ មនុស្សសក្តិសមនឹងទទួលនូវវណ្ណៈបច្ចុប្បន្នរបស់គេ ពីព្រោះ ឋានៈ វណ្ណៈរបស់មនុស្សម្នាក់ៗ គឺជាវិបាកនៃអំពើពីមុនៗរបស់មនុស្សនោះ។ បញ្ញត្តិស្តីពី កម្ម បានរកឃើញនូវវិញ្ញត្តិរបស់វានៅក្នុងភាសិតនានា ដូចជា មនុស្សម្នាក់ៗជាអ្នកកសាងនូវអនាគតរបស់គេ ឬគេបានធ្វើគ្រែរបស់គេ ហើយឥឡូវនេះ គេត្រូវតែដេកនៅលើគ្រែនោះ។
នៅក្នុងទស្សនវិជ្ជាហិណ្ឌូ អំពើប្រកប ដោយសីលធម៌ ចងភ្ជាប់ជាមួយនឹងវដ្តនៃការរស់-ការស្លាប់-ការរស់-ការស្លាប់…។ អំពើ និង តណ្ហា គឺជាបញ្ហាសំខាន់។ ទ្រឹស្តីស្តីអំពី ការចាប់កំណើតឡើងវិញ និយាយថា ទម្រង់នៃអត្ថិភាពរបស់យើងនៅជាតិក្រោយ គឺជាការឆ្លុះបញ្ចាំងនៃអំពើ និងតណ្ហា របស់យើងក្នុងជាតិនេះ។ គំនិតស្តីពីការចាប់កំណើតឡើងវិញ និងប្រព័ន្ធវណ្ណៈ បង្កើតបានជាអង្គឯកភាព ដែលមានទំនាក់ទំនងគ្នាមួយដ៏រលូនក្នុងទស្សនវិជ្ជាហិណ្ឌូ។ នៅក្នុងរចនា សម្ព័ន្ធនេះ សីលធម៌ និងប្រព័ន្ធសង្គម គាំទ្រគ្នាទៅវិញទៅមក។
សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើន តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន...
ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ប្រធា...
ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកបង្ហាញអំពីបច្ចុប្បន្នភាពរបស់វិទ្យាស្ថាន រចនាសម័ន្ធ ចក្ខុវិស័យ និងបេសកម្មរបស់វិទ្យាស្ថាន និងសមិទ្ធផលផ្សេ...
ជារៀងរាល់ឆ្នាំ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ នៅឆ្នាំនេះ ជាឆ្នាំដែលត្រូវការកែទម្រង់ការងារច្រើនរបស់ស្ថាប័នស្រាវជ្រាវជាតិនេះ ហើយក៏ជា...