Royal Academy of Cambodia
ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងគន់មីង ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ruan Chaoqi លេខាបក្សសាកលវិទ្យាល័យមីងជូ ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តការថ្មីបន្ថែមទៀតរវាងស្ថាប័នទាំងពីរ។
នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
១- ធ្វើការផ្លាស់ប្តូរនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលនឹងចាប់ផ្តើមនៅខែកញ្ញា ចុងឆ្នាំ២០២៣នេះ។
២- ធ្វើការសិក្សាស្រាវជ្រាវរួមគ្នាលើគ្រប់វិស័យ។
៣- រៀបចំសិក្ខាសាលា និងសន្និសីទរួមគ្នា។
៤- សិក្សាពីលទ្ធភាពក្នុងការរៀបសន្និសីទអន្តរជាតិនៅចុងឆ្នាំ២០២៣នេះ ដើម្បីអបអរខួបទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន។
៥- ឯកភាពគ្នាក្នុងក្នុងការផ្លាស់ប្តូររវាងអ្នកសិក្សាស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ។
សូមជម្រាបជូនថា នេះ ជាវឌ្ឍនភាពថ្មីមួយ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យមីងជូ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ៕
លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ បានអញ្ជើញមកចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃ...
វាគ្មិន៖ លោក រ៉េត សាមុត នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការង...
ដោយ៖ លោក ខែក វីរៈកិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ បានជួបនិងចុះអនុស្សរណៈយោគយល...
ដោយ៖ លោក ស៊ឺន សំ មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរ...