Royal Academy of Cambodia
ឯកសារនេះមានគោលបំណងបង្ហាញដល់អ្នកអប់រំនិងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ជាពិសេសគ្រូបង្រៀនភាសាអង់គ្លេសដើម្បីបន្ថែមការយល់ដឹងស៊ីជម្រៅលើវិធីសាស្រ្តបង្រៀនបែបចម្រុះដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១នេះថាអាចយកមកអនុវត្តក្នុងថ្នាក់រៀនរបស់ខ្លួនដែរឬអត់។ ការសិក្សានេះធ្វើឡើងដោយធ្វើសំយោគបណ្ណា ល័យសាស្រ្តលើការសិក្សាស្រាវជ្រាវនានា ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្រៀនបែបចម្រុះក្នុងការបង្រៀននិងរៀនភាសាអង់ គ្លេស។ យោងតាមលទ្ធផលយើងអាចមើលឃើញថាទាំងគ្រូបង្រៀននិងសិស្សានុសិស្សភាគច្រើនមានទស្សនៈនិងឥរិយាបថវិជ្ជមានចំពោះការបង្រៀននិងការរៀនភាសាអង់គ្លេសក្នុងថ្នាក់រៀន ដែលប្រើប្រាស់វិធីសាស្រ្តបង្រៀនបែបចម្រុះដែលផ្តល់នូវគុណសម្បត្តិជាច្រើន ដូចជាអភិវឌ្ឍស្វយ័តភាពរបស់អ្នករៀនសូត្រ ផ្តល់ការគាំទ្រភាសាជាលក្ខណៈបុគ្គល លើកកម្ពស់ការរៀនលក្ខណៈសហប្រតិបត្តិការ បង្កើនអន្តរកម្មនិងការចូលរួមរៀនសូត្ររបស់សិស្ស ផ្តល់ឱកាសអនុវត្តន៍ច្រើននៅក្រៅថ្នាក់រៀន ធ្វើឱ្យជំនាញភាសារបស់សិស្សប្រសើរឡើង មានប្រសិទ្ធភាពលើការចំណាយ និងសន្សំសំចៃពេលវេលា។ វិធីសាស្រ្តនេះក៏មានបញ្ហាប្រឈមមួយចំនួនសម្រាប់គ្រូបង្រៀននិងសិស្សដូចជាការពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា គម្លាតចំណេះដឹងផ្នែកបច្ចេកវិទ្យា បន្ទុកការងាររៀបចំមេរៀនច្រើនសម្រាប់គ្រូបង្រៀន ទំនួលខុសត្រូវច្រើនសម្រាប់ការរៀនដោយស្វយ័តរបស់សិស្ស និងកង្វះខាតគាំទ្រសម្រាប់សិស្សជាដើម។ ដូច្នេះលទ្ធផលនេះអាចបង្ហាញថាអ្នកអប់រំនិងអ្នករៀបចំកម្មវិធីសិក្សា ជាពិសេសគ្រូបង្រៀនគួរអនុវត្តវិធីសាស្រ្តបង្រៀនបែបចម្រុះសម្រាប់ការបង្រៀននិងរៀនភាសាអង់គ្លេស ក៏ដូចជាមុខវិជ្ជាដទៃទៀតដោយសារគុណសម្បត្តិដ៏លើសលុបរបស់វិធីសាស្រ្តនេះ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/9/researchs#main-container
«ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងវត្តមាននាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ចូលរួម ក្នុង កិច្ចប្រជុំ កំពូល អាស៊ាន នៅរាជធានី ភ្នំពេញរួមជាមួយកិច្ចប្រជុំ កំពូល ក្រុមប្រទេសសេដ្ឋក...
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រ...
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើ...