Royal Academy of Cambodia
បច្ចុប្បន្ននេះ វិទ្យាសាស្ដ្របច្ចេកវិទ្យា មានការរីកចម្រើនយ៉ាងខ្លាំងនៅលើពិភពលោក។ប្រទេសទាំងអស់ មានវប្បធម៌ផ្សេងៗគ្នា តែហាក់ដូចជានៅជាមួយគ្នា ព្រោះតែបច្ចេកវិទ្យាទំនើបនេះឯង។ ដូច្នេះ ឥទ្ធិពលវប្បធម៌ មានចរន្តឆ្លងគ្នាទៅវិញទៅមកដោយគេចមិនផុតឡើយ មិនថាអតីតកាល ឬបច្ចុប្បន្នកាល។ កម្ពុជា ជាប្រទេសដែលមានវ័យចំណាស់មួយនៅអាស៊ីអាគ្នេយ៍ដោយមានខឿនវប្បធម៌រឹងមាំសម្បូរបែប ហើយប្រទេសនានាក្នុងតំបន់ក៏ធ្លាប់ទទួលឥទ្ធិពលពីអរិយធម៌ដ៏ចំណាស់នៃប្រទេសនេះដែរ។ជាទូទៅ ការទទួលឥទ្ធិពលវប្បធម៌ជាតិមួយពីជាតិមួយ គឺមានទៅមានមកជាធម្មតាទេ។ អ្វីដែលជាការលើកឡើងមកនេះ សុទ្ធតែឥទ្ធិពលវិជ្ជមាន ក៏ប៉ុន្ដែអ្វីដែលយើងកំពុងព្រួយបារម្ភនោះ គឺឥទ្ធិពលអវិជ្ជមាន ដូចជាឥទ្ធិពលនៃគំរូអាក្រក់ពីសហគមន៍ និងសង្គម ។
ការកសាងគុណធម៌ជីវិត ជារឿងដែលកម្ពុជា បច្ចុប្បន្នគួរតែយកចិត្តទុកដាក់ខ្លាំង ព្រោះបញ្ហាបងតូច បងធំកកើតមានជាហូរហែរ។ ក្មេងទំនើង ជាក្ដីកង្វល់មួយដែលជាតិទាំងមូលនិងប្រទេសនានា មិនត្រូវមើលរំលងឡើយ ពីព្រោះសូម្បី តែប្រទេសមហាអំណាចក៏មានបញ្ហានេះដែរ ។ សព្វថ្ងៃនេះ ពាក្យក្មេងទំនើង គឺ ត្រូវបានគេមើលឃើញ ស្តាប់ឮ តាមបណ្តាបណ្តាញ ព័ត៌មានផ្សេងៗនៅក្នុងប្រទេសកម្ពុជាដែលពាក្យមួយនេះ ត្រូវបានគេប្រើជំនួស ពាក្យបងធំ បងធំបងតូច ពួកស្ទាវក្មេងស្ទាវ… ហើយសព្វថ្ងៃនេះ រាជរដ្ឋាភិបាលខ្មែរ កំពុងតែរៀបគម្រោង បកប្រែច្បាប់ពីបរទេសដើម្បីសិក្សា និងតាក់តែងច្បាប់ខ្មែរ ដើម្បីគ្រប់គ្រងពួកក្មេងទំនើងទាំងនោះ។ បញ្ហានេះ បានក្លាយជាបញ្ហាសកលមួយ ព្រោះប្រទេសណាក៏មានមនុស្សទំនើងដែរ។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរលេខ០៤សរ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩ ស្ដីពីវិធានការបង្ការទប់ស្កាត់ និង បង្ក្រាប «ក្មេងទំនើង» ចុះហត្ថលេខាដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នៅក្នុងលិខិតនោះ រាជរដ្ឋាភិបាលបានពិនិត្យឃើញថា សកម្មភាពនៃ«ក្មេងទំនើង» បានបន្តរីករាលដាលក្រោមរូបភាពផ្សេងៗរហូតដល់ទីជនបទ។ ក្មេងទំនើងទាំងនេះ តែងបានប្រមូលផ្ដុំគ្នាជាក្រុម ធ្វើសកម្មភាពអុកឡុកដល់សង្គមតាមតែអំពើចិត្តដោយមិនញញើត ឬគោរពកោតខ្លាចច្បាប់រដ្ឋ ឬក៏សមត្ថកិច្ចអ្វីឡើយ ដូចជាបង្កការអុកឡុករំខាននៅតាមទីកន្លែងសាធារណ: នៅតាមសាលារៀន នៅតាមពិធីជប់លៀង រាំកំសាន្តនានាធ្វើការគំរាមកំហែងដល់សាធារណជន ជិះរថយន្ដ ឬម៉ូតូប្រដេញគ្នាតាមផ្លូវសាធារណ: ឬជិះម៉ូតូបង្ហោះ។ល។
សូមចូលអានខ្លឹមសារលម្អិត និងមនអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=7
យោងទៅតាមឯកសារស្តីពី អ្នកការទូត និងច្បាប់អន្តរជាតិ បានកំណត់និយមន័យនៃ «ការទូត»ថា គឺជាទំនាក់ទំនងផ្លូវការរវាងរដ្ឋនិងរដ្ឋក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវ...
វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ។ កាលពីថ្ងៃទី១៨ ខែក...
ការសិក្សាស្រាជ្រាវពីកុលាលភាជន៍ខ្មែរជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះតាមរយៈកុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់បានពីភាពប៉ិនប្រសប់របស់ជនជាតិខ្មែរ...
ក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម (Micro Small and Medium Enterprises: MSMEs) ទើបតែបានបង្កើតនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០ប៉ុណ្ណោះ។ MSMEs មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋក...