Royal Academy of Cambodia
តំណាងប្រទេសកាណាដា បានមានប្រសាសន៍ប្រាប់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ប្រទេសដ៏ធំមួយនេះមិនត្រឹមតែនៅបន្តការបញ្ជាទិញផលិតផលវាយនភណ្ឌនិងសម្លៀកបំពាក់ពីកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចនឹងបន្ថែមការបញ្ជាទិញផលិតទាំងនោះពីកម្ពុជាទៀតផង។ នេះបើតាមការផ្សាយព័ត៌មានរបស់ CEN ថ្ងៃទី«១៦ ខែតុលា ឆ្នាំ២០១៨។
បើតាមការផ្សាយព័ត៌មានរបស់ វាយោ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងតំណាងភាគីកាណាដា កាលពីថ្ងៃទី១៦ ខែតុលា ភាគីទាំងពីរបានសម្រេច ឯកភាពបន្តកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្ម ដែលទើបនឹងផុតសុពលភាព កាលពីចុងខែកញ្ញាកន្លងទៅ។ការឯកភាពបន្តកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងលោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រី ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា នាទីស្តីការក្រសួងពាណិជ្ជកម្ម។
យោងតាមប្រភពព័ត៌មាន Fresh news ផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា សម្រេចបានទឹកប្រាក់សរុប ១,០៤ប៊ីលានដុល្លារអាម៉េរិក ជាមួយអត្រាកំណើនប្រចាំឆ្នាំគិតជាមធ្យម ១១%។ក្នុងនោះទឹកប្រាក់នាំចេញពីកម្ពុជា ទៅកាណាដា មានចំនួន ១ប៊ីលានដុល្លារអាម៉េ រិក និងនាំចូលមានចំនួន ៤០លានដុល្លារអាម៉េរិក។ ចំពោះផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំយានយន្ត គ្រឿងសង្ហារឹម ផ្លាស្ទីក ផលិតផលក្មេងលេង និងទំនិញកសិកម្ម៕ដកស្រង់៖ Cen , Fresh news , វាយោ
RAC Media | ផាញ់ សារឿន
កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...
អបអរសាទរ !សិស្សជ័យលាភីនិទ្ទេស A ទាំង ៤នាក់ នៃ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបាន ម៉ូតូ ម្នាក់ៗ ១គ្រឿងពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន។នៅឯរដ្ឋបាលសាលាស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្...
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំនិងសមាជិកនៃក្រុម...