Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា «កម្ពុជាដល់ពេលប្រកាសអាសន្នលើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយ»។
ដោយផ្អែកលើលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី «ការកំណត់រកបរិមាណសូដ្យូមឌី ត្យូនីត (Na2S2O4) ឬម្សៅស នៅក្នុងគ្រឿងអាហារជ្រើសរើសមួយចំនួននៅផ្សារក្នុងប្រទេសកម្ពុជានិងផលប៉ះពាល់សុខភាព» ដែលវាគ្មិនបានធ្វើបទបង្ហាញនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា «កំហាប់សូដ្យូមឌីត្យូនីត ត្រូវបានរកឃើញមានវត្តមាននៅក្នុងភាគសំណាក ដែលប្រមូលមកពីផ្សារ។ ចំពោះភាគសំណាក ដែលបានប្រមូលមកពីខេត្តនានានៅក្នុងការសិក្សានេះ សុទ្ធតែបានរកឃើញវត្តមាននៃសដ្យូមឌីត្យូនីត ផងដែរ ដែលក្នុងនោះ ភាគសំណាកដែលបានប្រមូលមានចំនួន១០ប្រភេទ ត្រូវបានរកឃើញថាមានទាំង១០ប្រភេទសុទ្ធតែមានវត្តមាន សូដ្យូមឌីត្យូនីត»។
ផ្អែកតាមលទ្ធផលនៃគម្រោងស្រាវជ្រាវខាងលើនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងនូវការយល់ឃើញផ្ទាល់ខ្លួនរបស់ឯកឧត្ដមថា កម្ពុជាយើងដល់ពេលប្រកាសអាសន្ន លើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ទាំងនេះហើយ ព្រោះថា «ចំណីអាហារជាអាហារទ្រទ្រង់ជីវិត ក៏ជាថ្នាំពេទ្យ និងក៏ជាឃាតករលាក់មុខ»ផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញការព្រួយបារម្ភ និងថ្លែងសង្កត់ធ្ងន់ ទៅលើការវិវត្តនៅក្នុងវិស័យនេះថា បញ្ហាសុវត្ថិភាពចំណីអាហារជាការមួយដែលត្រូវយកចិត្តទុកដាក់ ព្រោះនៅក្នុងការដឹកនាំសង្គម គេត្រូវចោទជាសំណួរថា តើគេចង់ឱ្យ ស្ថានភាពសង្គមកម្ពុជានឹងវិវត្តទៅយ៉ាងដូចម្ដេចនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ? បញ្ហាប្រើប្រាស់ម្សៅស នៅក្នុងវិស័យគីមីចំណីអាហារនៅកម្ពុជា គឺជាបញ្ហាចម្បងមួយ ដែលអាចបង្កជាផលប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសច ក៏ដូចជាវិនិយោគិន នៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ ដើម្បីជំរុញសុវត្ថិភាពចំណីអាហារ ឯកឧត្ដមបណ្ឌិតក៏បានផ្ដល់អនុសាសន៍ចំនួន៤ដូចខាងក្រោម៖
១- សមត្ថកិច្ចច្រកព្រំដែននិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែរឹតបន្តឹងការនាំចូល
២- អ្នកប្រើប្រាស់ (ទាំងអ្នកលក់និងអ្នកទិញ) ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានកម្រិតខ្ពស់បំផុត
៣- ត្រូវមានការជំរុញផ្សព្វផ្សាយអប់រំឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត
៤-ត្រូវបើកទូលាយឱ្យមានមន្ទីរពិសោធន៍តាមសាកលវិទ្យាល័យឬស្ថាប័នស្រាវជ្រាវ ដែលមានវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងកិច្ចការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។
RAC Media
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូ...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។ចិនបានប្រកាសថ...
ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្...