Royal Academy of Cambodia
អត្ថបទដោយ៖ បណ្ឌិត ទុយ យូឃីម និង បណ្ឌិត ជា វណ្ណី,
វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, រាជបណ្ឌិត្យសភាកម្ពុជា
ការអប់រំពីតម្លៃនៃមនុស្ស មានឥទ្ធិពល លើគ្រប់ទិដ្ឋភាពនៃជីវិត វាប៉ះពាល់យ៉ាងខ្លាំង ដល់សក្តានុពលបុគ្គល និងសង្គម។ ទម្រង់នៃ ការអប់រំពីតម្លៃនេះ វាបង្កប់នូវក្រុមសីលធម៌ និង គោលការណ៍មួយចំនួន ដើម្បីបំពាក់ឱ្យបុគ្គល ម្នាក់ៗនូវតម្លៃសីលធម៌ ប្រព្រឹត្តត្រឹមត្រូវតាម សីលធម៌ និងសង្គម ដែលវាដើរតួនាទីយ៉ាង សំខាន់ក្នុងការអភិវឌ្ឍខ្លួនឯង ក៏ដូចជាការរីក ចម្រើនផ្ទាល់ខ្លួន និងសង្គម។ ការអប់រំពីតម្លៃ ជំរុញឱ្យបុគ្គលម្នាក់ៗមានការទទួលខុសត្រូវការ គោរព សុចរិតភាព ឧត្តមភាព និងការតស៊ូ។ តម្លៃសំខាន់ទាំងនេះ ដើរតួជាមូលដ្ឋានគ្រឹះនៃ ការបង្កើតតួអង្គដឹកនាំជាលក្ខណៈបុគ្គល ឆ្ពោះ ទៅរកការបំពេញន័យឱ្យជីវិត ដែលរួមចំណែក ជាវិជ្ជមានដល់សង្គម។ យើងអាចនិយាយបាន ថា ការអប់រំពីតម្លៃ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទូទៅរបស់បុគ្គល។ វាជួយក្នុងការបណ្ដុះស្តង់ដារសីលធម៌ កែលម្អសមត្ថភាពនៃ ការគិតប្រកបដោយការរិះគន់ លើកកម្ពស់ ជំនាញសង្គម និងការលើកលើកទឹកចិត្តឱ្យមាន ការចូលរួមយ៉ាងសកម្មក្នុងសហគមន៍ និងសង្គម ដោយហេតុនេះ វាបង្កើតឱ្យមានបុគ្គលដែល មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើអត្តរកម្ម ដោយជោគជ័យក្នុងសង្គម។
តើតម្លៃជាអ្វី? តើមនុស្សម្នាក់ៗត្រូវមាន តម្លៃអ្វីខ្លះ? តើតម្លៃរបស់មនុស្សស្ថិតនៅលើអ្វី? ហេតុអ្វីត្រូវការអប់រំពីតម្លៃ? តើការអប់រំពីតម្លៃ មានសារៈសំខាន់យ៉ាងណាសម្រាប់យើងទាំង អស់គ្នា?
១- តើអ្វីទៅជាតម្លៃ?
តម្លៃ គឺជាគំនិតមួយដែលត្រូវបានរួម ចំណែកដោយប្រជាជនរស់នៅក្នុងសង្គមអំពីអ្វីដែលល្អឬអាក្រក់ អំពីអ្វីដែលខុសឬត្រូវដែលជាចេតនាឬអចេតនា។
ជាទូទៅតម្លៃ គឺជាគំនិតអរូបិយ ដែលគ្របដណ្ដប់ដោយឧត្ដមគតិ និងបំណងរបស់សង្គមមួយ។ តម្លៃគឺជាគំរូនៃឥរិយាបថ ...
ចូលអានអត្ថបទលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://www.rac.gov.kh/researchs-categories/1/researchs?page=10
នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន...