Royal Academy of Cambodia
ផ្ទុយទៅនឹងលទ្ធិទេវរាជនៃព្រហ្មញ្ញ សាសនាដែលព្រះបាទជ័យវរ្ម័នទី២គោរពព្រះ ឥសូរបានប្រារព្ធធ្វើ ឡើងនៅលើភ្នំគូលែន គឺ ជាសញ្ញាណមួយ នៃការប្រកាសឯករាជ្យរបស់ ខ្មែរ ហើយក៏ជាសញ្ញណមួយទៀតនៃការចាប់ ផ្តើមនិងការរីកចម្រើននៅសម័យអង្គរដែរ។ តាម លំអាននេះ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់មិន កាន់ លទ្ធិទេវរាជគោរពព្រះឥសូរក៏ពិតមែន ប៉ុន្តែ ទ្រង់បានបង្កើតលទ្ធិដ៏មានឥទ្ធិពលថ្មីមួយផ្សេង ទៀតនៃពុទ្ធសាសនាមហាយាន ពោលគឺ លទ្ធិ ពុទ្ធរាជ ដើម្បីដឹកនាំហើយ និងអភិវឌ្ឍអាណាចក្រ របស់ព្រះអង្គដូច ព្រះបាទជ័យវរ្ម័ន ទី២ដែរ។ លទ្ធិពុទ្ធរាជនេះ មានកម្លាំងខ្លាំង អាចជំរុញ អរិយធម៌ខ្មែរ សម័យអង្គរឱ្យឡើងដល់កំពូល បាន។ ដើម្បីបង្ហាញឱ្យឃើញពីកម្លាំងដ៏ខ្លាំង នេះ លទ្ធិពុទ្ធរាជមានដំណើរសាវតារដូច ខាងក្រោម៖
ចូលអានអត្ថបទលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោម៖
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលន...
សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួសឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេ...