Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងពេលថ្មីៗនេះ មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅក្នុងចំណោមមហាជនខ្មែរ អំពីការប្រើប្រាស់ពាក្យ «សង្ក្រាន្ត» និងពាក្យ «ចូលឆ្នាំថ្មី» នៅក្នុងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ពិសេសនៅបន្ទាប់ពីការដែលប្រទេសថៃបានបញ្ចូលពិធីបុណ្យប្រពៃណី ដែលថៃហៅថា សង្ក្រាន្ត ជាមរតកបេតិកភណ្ឌពិភពលោក។
ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសិលាចារឹក បានមានប្រសាសន៍លើកឡើងថា ខ្មែរបានប្រើប្រាស់ពាក្យ «ច្នំ» តាំងពី សតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ នេះបើយោងទៅតាមលោក ហ្សក ហ្សឺដេស បុរាណវិទូជនជាតិបារាំង ដែលបានគូសបញ្ជាក់ថា តាមរយៈសិលាចារឹកK.90 បានបង្ហាញថា មានពាក្យ "ច្នំ" ដែលសំដៅទៅដល់ការរៀបចំពិធីបុណ្យចូលឆ្នាំនៅមុនសម័យអង្គរ។
ឯកឧត្ដមបណ្ឌិត មាឃ បូរ៉ា បានគូសបញ្ជាក់បន្ថែមថា បើទោះជាមិនឃើញមានភស្តុតាងសិលាចារឹកដែលបង្ហាញថា ពាក្យ «សង្ក្រាន្ត» ត្រូវបានប្រើប្រាស់នៅពេលនោះក្ដី ក៏នេះមិនមានន័យថា នៅក្នុងសតវត្សរទី៧នោះ មិនមានពាក្យ «សង្ក្រាន្ត» នោះឡើយ ព្រោះអាចដោយសារតែសិលាចារឹកមិនបានបង្ហាញឱ្យអស់នូវពាក្យដែលត្រូវបានប្រើប្រាស់នាពេលនោះ ឬក៏អាចនិយាយបានម្យ៉ាងទៀតថា អ្នកសិក្សាស្រាវជ្រាវស្វែងរកសិលាចារឹកនោះមិនទាន់ឃើញ។
ទោះជាយ៉ាងណា នៅដើមសតវត្សរ៍ទី១០ ពាក្យ «សង្ក្រាន្ត» ត្រូវបានប្រើប្រាស់ដំបូងនៅក្នុងរាជ្យ ព្រះបាទហស៌វរ្ម័នទី១ (៩១០-៩២២)។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ ក៏ទ្រង់បានប្រើប្រាស់ពាក្យ «ចាំចំនាំសង្ក្រាន្ត» ផងដែរ។
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
«ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងវត្តមាននាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ចូលរួម ក្នុង កិច្ចប្រជុំ កំពូល អាស៊ាន នៅរាជធានី ភ្នំពេញរួមជាមួយកិច្ចប្រជុំ កំពូល ក្រុមប្រទេសសេដ្ឋក...
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រ...
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើ...