Royal Academy of Cambodia
អាណាចក្រអង្គរដែលមានអាយុកាលចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ នៃគ្រិស្តសករាជ ត្រូវបានចាត់ទុកថាជាយុគមាសនៃប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់មួយភាគធំនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក។ គេជឿថា អាណាចក្រអង្គរបានក្លាយជាអាណាចក្ររុងរឿងដោយសារវិស័យច្រើនយ៉ាង ដែលក្នុងនោះវិស័យផលិតកម្មក៏ជាវិស័យជួយជំរុញដល់ការរីកចម្រើនរបស់អាណាចក្រមួយនេះដែរ រួមទាំងវិស័យផលិតកម្មរាប់ទាំងផលិតកម្មលោហៈ (ផលិតកម្មដែក និង សំរឹទ្ធ) និងផលិតកម្មកុលាលភាជន៍។
នៅតំបន់អង្គរ ខេត្តសៀមរាប ដែលជារាជធានីខ្មែរក្នុងសម័យអង្គរក្រៅពីជាទីតាំងប្រាសាទធំៗត្រូវបានកសាង ក៏ជាទីតាំងផលិតកុលាលភាជន៍ដ៏ធំសម្រាប់ផ្គង់ផ្គង់តម្រូវការប្រើប្រាស់ក្នុងនគរ។ តាមការធ្វើកំណាយបុរាណវត្ថុវិទ្យាក្រៅពី កុលាលភាជន៍ផលិតក្នុងស្រុកផលិតនៅតំបន់អង្គរ នៅមានកុលាលភាជន៍នាំចូលពីប្រទេសចិនដែរ ប៉ុន្តែគ្មានភស្តុតាងណាមួយបង្ហាញថាមានកុលាលភាជន៍ពីប្រទេសឥណ្ឌាឡើយ ទោះបីប្រទេសឥណ្ឌាមានទំនាក់ទំនងខាងសាសនា និងកិច្ច ការនយោបាយជាមួយកម្ពុជាក្ដី។
ការសិក្សាស្រាវជ្រាវថ្មីៗបានរកឃើញថា ក្រៅពីទីតាំងផលិតកុលាលភាជន៍នៅតំបន់អង្គរ នៅមានទីតាំងផ្សេងទៀត ក៏ជាទីតាំងផលិតកុលាលភាជន៍មួយដែរគឺស្ថានីយជើងឯកស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ នៅជើងឯកមានកុ លាលភាជន៍រឹង មិនសង់នៅលើខ្នងទំនប់ដូចឡមួយចំនួននៅតំបន់អង្គរទេ។កុលាលភាជន៍ផលិតនៅជើងឯកមានប្រ ភេទតិចតួច ដែលយើងអាចកំណត់បានដោយសារការសិក្សាស្រាវជ្រាវធ្វើកំណាយកន្លងមក មិនបានរកឃើញកុលា លភាជន៍មានរូបរាងពេញលេញ។
កុលាលភាជន៍ដែលប្រមូលកន្លងមក ច្រើនបានមកពីការប្រមូលពីស្រទាប់លើ ដែលសុទ្ធសឹងជាបំណែកកុលាលភាជន៍ តួយ៉ាងដូចជា ថូ ឆ្នាំង ក្អម ពួច ឪទិន ក្រឡ ផើង ជាដើម។ នៅស្ថានីយជើងឯកអាចចាត់ថា ជាមជ្ឈមណ្ឌលផលិតកុលាលភាជន៍មួយក្នុងចំណោមមជ្ឈមណ្ឌលផលិតកុលាលភាជន៍ ផ្សេងទៀតក្នុងប្រទេសកម្ពុជា។
ដោយ៖ បណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា
រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអ...
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសា...
នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងប្រធានាធិបតី ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើននាក់។ យ៉ាងណាមិញ មុនរដ្ឋប្រហារនេះកើតឡើង អគ្គមេបញ្ជ...