Royal Academy of Cambodia
នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានបំពេញទស្សនកិច្ចទៅកាន់កាន់សាកលវិទ្យាល័យគរុកោសល្យប៉េកាំង ( Beijing Normal University) និងជជែកពិភាក្សាគ្នានៅក្នុងការជំរុញកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យគរុកោសល្យប៉េកាំង។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នានៅក្នុងសិក្សាលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើ ៣ចំណុចគឺ៖
១- ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនកម្រិតខ្ពស់
២- ការបញ្ជូនគ្រូបង្រៀនភាសាចិនកម្រិតខ្ពស់មកបម្រើការនៅព្រះរាជាណាចក្រកម្ពុជា
៣- ការសិក្សាស្រាវជ្រាវទៅលើគម្រោងដែលមានទិសដៅរួមគ្នា ពាក់ព័ន្ធនឹងការអប់រំភាសាចិន វប្បធម៌ មនុស្សសាស្រ្ត និងការអភិរក្សសត្វព្រៃជាដើម៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...
ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...