Royal Academy of Cambodia
(រដ្ឋធានីប៉េកាំង)៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជួបជាមួយអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន ភាសាបរទេស នៃក្រសួងអប់រំសាធារណចិន នៅរដ្ឋធានីប៉េកាំង។
ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះ ភាគីទាំងពីរបានពិភាក្សាទៅលើ៖
១- ការពង្រឹងកិច្ចសហប្រតិបត្តិការ ទៅលើការបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា
២- ការបញ្ជូនគ្រូបង្រៀនភាសាចិនឯកទេស និងគ្រូស្ម័គ្រចិត្តជនជាតិចិនកម្រិតខ្ពស់ ឱ្យមកបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា
៣- ការបន្តផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា ពិសេសលើជំនាញគរុកោសល្យភាសាចិន
៤- ការជំរុញទៅដល់ការផ្តល់អាទិភាពការងារជាគ្រូបង្រៀនភាសាចិន ជូនដល់និស្សិតដែលបានសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...
ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...