Royal Academy of Cambodia
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «គម្រោងទីលានចាក់សំរាម ធំទូលាយ បរិស្ថានស្អាត» និងពិធីបើកស្លាក «មជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា-ចិន»។
ពិធីទាំងពីរនេះ មានការអញ្ជើញចូលរួមពីដៃគូសហការដូចជា បណ្ឌិត្យសភាវិទ្យាសាស្ត្រក្វាងស៊ី រាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនឡូជីស្ទីកទំនើបក្វាងស៊ីគ្រុប ក្រុមហ៊ុនបរិស្ថានធម្មជាតិគ្រុប និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឡូជីស្ទីកក្វាងស៊ី។ បន្ទាប់ពីចូលរួមកម្មវិធីខាងលើ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានអញ្ជើញទស្សនាមូលដ្ឋានបច្ចេកវិទ្យាគំរូសម្រាប់ការការពារបរិស្ថាន ស្រុកធានយ៉ាង ទីក្រុងប៉ាយសឺ ខេត្តក្វាងស៊ី របស់ក្រុមហ៊ុនជីនសានហាយ-ធិចគ្រុប ដើម្បីបន្តកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការការពារបរិស្ថានកម្ពុជា-ចិនផងដែរ។
ជាមួយគ្នានេះ នៅពេលរសៀល ឯកឧត្តមអគ្គលេខាធិការ និងសហការីបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជីនសានហាយ-ធិចគ្រុប ស្តីពីវឌ្ឍនៈភាពរបស់ក្រុមហ៊ុន នៃការកែច្នៃសំរាម(មិនកប់ មិនដុត និងប្រើប្រាស់ឡើងវិញ) និងការផលិតថាមពលអុីដ្រូសែនសម្រាប់ប្រើប្រាស់ជាមួយរថយន្តនាថ្ងៃអនាគត៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហ...
ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេសស៊ុយអែតស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេសកម្ពុជានៅចុងឆ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលវិទ្យាសាស្រ្តទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម...