Royal Academy of Cambodia
នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ នៃខួបអនុស្សាវរីយ៍៩៥ឆ្នាំនៃការប្រកាសជាសាធារណរដ្ឋតួកគី បន្ទាប់ពីដំណើរវិវត្តខ្លួនដ៏វែងឆ្ងាយពីអាណាចក្រ Seljuk Empire ទៅជាអាណាចក្រ Ottoman Empire រហូតក្លាយទៅជាសាធារណរដ្ឋដ៏ក្មេងវ័យដូចពេលបច្ចុប្បន្ន។
លោកស្រី Ayda Unlu អគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជាបានថ្លែងថា ខែតុលាឆ្នាំ ២០១៨នេះ ជាពេលវេលាប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងតួកគីនិងកម្ពុជាដោយសារមានទស្សនកិច្ចប្រវត្តិសាស្ត្រពីរសម្រាប់ខែតុលាឆ្នាំ២០ ១៨នេះពីកម្ពុជាទៅកាន់សាធារណរដ្ឋតួកគី គឺកាលពីថ្ងៃទី១-៣មានទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីមួយនិង ដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មួយទៀតកាលពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែតុលាដដែលដែលចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
លោកស្រីបានបន្តថា កម្ពុជានិងតួកគីជាដៃគូដ៏សំខាន់និងអាចជឿទុកចិត្តបាននៅក្នុងតំបន់ ហើយតម្លៃនៃប្រទេសទាំងពីរមិនមែនតែក្នុងន័យនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក្នុងន័យទស្សនវិជ្ជានិងវប្បធម៌ថែមទៀតផង។ ហើយលោកស្រីសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តរឹតចំណងទំនាក់ទំនងឱ្យកាន់តែរឹងមាំជាងនេះទៅទៀតក្នុងពេលអនាគត។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីព្រមទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ ក្រសួង ស្ថាប័ន និង អង្គការអញ្ជើញចូលរួមជាច្រើន។
RAC Media ម៉ៅ សុគន្ធា
«ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងវត្តមាននាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ចូលរួម ក្នុង កិច្ចប្រជុំ កំពូល អាស៊ាន នៅរាជធានី ភ្នំពេញរួមជាមួយកិច្ចប្រជុំ កំពូល ក្រុមប្រទេសសេដ្ឋក...
ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានលើកកម្ពស់ និងពង្រឹងឥត ឈប់ឈរ តាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ក្រោមបាវចនានៃ “ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រ...
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើ...