Royal Academy of Cambodia
នៅរសៀលអង្គារ ៥ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូសាកលវិទ្យាល័យYunnan Minzu នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yin Shitang សាកលវិទ្យាធិការរង សាកលវិទ្យាល័យYunnan Minzu ដើម្បីពិភាក្សាការងារ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យYunnan Minzu និងរាជបណ្ឌិត្យសភាកម្ពុជា។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពសិក្សាលទ្ធភាពនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការទៅលើ៖
១- ការរៀបចំគម្រោងសិក្សាស្រាវជ្រាវរួមគ្នា
២- ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរួមគ្នា
៣- ការរៀបចំសិក្ខាសាលារួមគ្នា៕
ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងនេះហាក់នៅមិនទា...